ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសលីបង់នឹងអនុវត្តន៍នូវគម្រោង អ.ស.ប ទាំងអស់ដែលមិនទាន់បានធ្វើ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រធានាធិបតីរបស់ប្រទេសតាលីបង់ លោក មីសែល ​អាអ៊ូន ( Michel Aoun  ) បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា កម្មវិធីដែលរៀបចំឡើងដោយ អ.ស.ប ក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលលីបង់នោះ នឹងត្រូវគេអនុវត្តន៍នៅពេលឥឡូវនេះ  បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីត្រូវបានគេបង្កើត ។

វេបសាយតំណែងប្រធានាធិបតីលីបង់ បានដកស្រង់សម្តី លោក អាអ៊ូន ដែលនិយាយថា ប្រទេស លីបង់ត្រូវការនូវកម្មវិធីគាំទ្រទាំងនេះ ព្រោះខ្លួបានទទួលរងពីការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមដែលបានផ្ទុះឡើងនៅក្នុងតំបន់ជាពិសេសសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី ដែលនៅជិតខាង ។

ការកត់សម្គាល់របស់លោក អាអ៊ូន ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំរបស់លោក ជាមួយលោក Philippe Lazzarini អ្នកសម្របសម្រួលពិសេសរង អ.ស.ប សម្រាប់ប្រទេសលីបង់នៅឯវិមាន Baabda  ក្នុងក្រុងបៃរុត។

លោក Lazzarini ក៏បានធានាផងដែរថា អ.ស.ប នឹងបន្តការផ្តល់ការគាំទ្ររបស់ខ្លួន ដល់ប្រទេស  លីបង់ ក្នុងគ្រប់កម្រិតទាំងអស់ ដោយ​ឡែកបានធ្វើការបញ្ជាក់នូវផែនការរបស់ អ.ស.ប ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋមន្ត្រីថ្មី ក្នុងការអនុវត្តនូវកម្មវិធីភាពជាដៃគូនៅក្នុងប្រទេសនេះ ។

លោក Lazzarini បាននិយាយថា គោលដៅទាំងមូលនៃដំណើរការធ្វើកំណែទម្រង់ អ.ស.ប គឺ ដើម្បីធ្វើឱ្យ អ.ស.ប ជាដៃគូដ៏ខ្លាំងនិងមានប្រសិទ្ធភាពមួយ ក្នុងការគាំទ្រដល់បណ្តាប្រទេសនានាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលមាននិរន្តភាព ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )