អាម៉េរិកប្រមើលមើលឃើញឆ្ពោះទៅដល់កិច្ចប្រជុំកំពូលដ៏ល្អមួយ ជាមួយកូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលការលម្អិតព័ត៌មានមួយថា អាម៉េរិកប្រមើលមើលឃើញថា នឹងមានកិច្ចដំណើរការយ៉ាងល្អមួយ នៃកិច្ចប្រជុំកំពូលលើកទី២ ជាមួយប្រទេសកូរ៉េខាងជើងនៅដំណាច់ខែនេះ។
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅសប្តាហ៍នេះថា កិច្ចប្រជុំកំពូលនាពេលបន្ទាប់នេះរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន នឹងត្រូវប្រព្រឹត្តិទៅនៅក្នុងប្រទេស វៀតណាម នាថ្ងៃទី២៧-២៨ ខែកុម្ភៈខាងមុខនេះ។
ភាគីទាំងពីរបាននឹងកំពុងព្យាយាមឱ្យមានការព្រមព្រៀងគ្នាមួយ លើជំហានជាបន្តបន្ទាប់សម្រាប់ការអនុវត្តឱ្យបានពេញលេញ ដែលបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលលើកទី១ របស់ពួកគេ នៅប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ ដែលបានរួមបញ្ចូលទាំងការបញ្ចប់ការធ្វើមិនឱ្យមាននុយក្លេរអ៊ែរ ព្រមទាំងស្ថាបនានូវយន្តការសន្តិភាពថ្មីៗមួយ នៅលើឧបទ្វីបកូរ៉េ។
អនុអ្នកនាំពាក្យក្រសួងការបរទេសលោក រ៉ូប៊ឺត ផាឡាឌីណូ បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយជាទៀងទាត់ដោយសង្ខេបថា យើងកំពុងសម្លឹងមើលឃើញឆ្ពោះទៅរកកិច្ចប្រជុំកំពូលដ៏ល្អមួយ។
លោកបាននិយាយបន្ថែមនៅពេលដែលគេសួរឱ្យលម្អិតថា ខ្ញុំនឹងមិនទាន់ទទួលនូវអ្វីនៅមុនកិច្ចប្រជុំកំពូល និងរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលនោះនៅឡើយទេ ប៉ុន្តែយើងបានផ្តោតជាសំខាន់ទៅលើការបង្កើតវាឡើង ដោយរួមបញ្ចូលទាំងទីក្រុងដ៏ពិតប្រាកដមួយដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ហើយថ្វីបើអាម៉េរិកត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកាសបញ្ចប់ជាផ្លូវការមួយ ចំពោះសង្រ្គាមកូរ៉េឆ្នាំ ១៩៥០-៥៣ ធ្វើជាសម្បទានមួយដល់ប្រទេសកូរ៉េខាងជើង។
លោកបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង នឹងនៅតែបន្តធ្វើរហូតដល់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរត្រូវបានបញ្ចប់។ អ្នកនាំពាក្យរូបនេះ បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមផងដែរ សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការនេះ៕
( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )