ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏មានឥទ្ធិពលនៅ កម្ពុជាក្នុងឆ្នាំ ២០១៨

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ — កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍវិស័យអចលន ទ្រព្យ និងទាក់ទាញវិនិយោគទុនជាច្រើនមកពីជុំវិញពិភពលោក។ ប្រសិនបើនិយាយពីទំហំ នៃការវិនិយោគនេះ ច្បាស់ណាស់ថាប្រទេសចិនបានក្លាយជាប្រភពវិនិយោគធំជាងគេនៅ កម្ពុជា ហើយមានក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនបានចូលមកវិនិយោគនៅប្រទេស កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអចលនទ្រព្យដែលមានឥទ្ធិពលបំផុតក្នុងវិស័យ អចលនទ្រព្យនៅកម្ពុជានោះគឺក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានក្លាយជា ចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ី ស្ទេត គ្រុប បាននាំមុខគេក្នុងចំនួនគម្រោងអភិវឌ្ឍន៍ ទ្រង់ទ្រាយធំនៃឧស្សាហ៍កម្មសំណង់។ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាប់ផ្ដើម បើក​ការដ្ឋានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៨ ក្នុងនាមជាក្រុមហ៊ុន នាំមុខគេក្នុងការអភិវឌ្ឍ អចលនទ្រព្យប្រណិត និងជាអ្នកអភិវឌ្ឍន៍នៃតំបន់មជ្ឈមណ្ឌលនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងវិស័យអចលនទ្រព្យ ដោយគម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ព្រីនស៍ ធាន ស៊ី វ៉ាន អគារទីស្នាក់ការ កណ្តាលនៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង គម្រោង ព្រីនស៍ ស្មាត ហ្គាឌិន ដែលជាគម្រោងដំណាក់កាលទី១ នៃព្រីនស៍ ស៊ីធី សេនធើ និងសួនឧស្សាហកម្មខេម អិម ជេ ផាក បានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ ទន្ទឹមនេះ គម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សា អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង និងសណ្ឋាគារព្រីនស៍ ថាម ហូថេល បានសម្រេចការសាងសង់គ្រោងអគារជាស្ថាពរ។ ចំណែកមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ក៏បានប្រគល់ផ្ទះជូនអតិថិជនរួចរាល់ហើយដែរ។

តាម​របាយការណ៍បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៨ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន វិនិយោគទុនសរុបចំនួន២.០០០លានដុល្លារអាម៉េរិក ហើយបានប្រមូលទិញដីជាច្រើន នៅក្នុង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់ផ្សេងទៀត ដែលដីបម្រុងទុកនោះមានចំនួនលើសពី ១០លានម៉ែត្រការ៉េ ដែលអាចអភិវឌ្ឍន៍បានជាអគារដែលមានផ្ទៃក្រឡាប្រមាណ១៥លាន ម៉ែត្រការ៉េ។ ក្នុងនាមជាក្រុមហ៊ុនវិនិយោគលក្ខណៈចម្រុះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានពង្រាយយុទ្ធសាស្រ្ដគ្របដណ្ដប់លើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ រួមមាន ទេសចរណ៍វប្បធម៌ ក្លិបកម្សាន្ដ សណ្ឋាគារ ផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ ការអភិវឌ្ឍសួនឧស្សាហកម្ម ការគ្រប់គ្រងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើន។

ជាក់ស្តែង សណ្ឋាគារព្រីនស៍ ថាម ហូថេល បានក្លាយខ្លួនជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំ ដំបូងគេនៅក្រុងព្រះសីហនុ។ ជាមួយគ្នានេះដែរ ផ្សារទំនើប ព្រីនស៍ ស៊ូភើ ម៉ាឃីត និង ព្រីនស៍ ស៊ុបបានបើកសាខាចំនួន ៣ កន្លែងរៀងៗខ្លួន ហើយបានក្លាយជាម៉ាក​សញ្ញាផ្សារ ទំនើប និងភោជនីយដ្ឋានដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា។ ការអភិវឌ្ឍដ៏សម្បូរបែប របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មិនត្រឹមតែបានពង្រីកនូវ ទ្រង់ទ្រាយរបស់ក្រុមហ៊ុន ប៉ុណ្ណោះទេ ថែមទាំងបង្កើនគម្លាតក្នុងការនាំមុខក្រុមហ៊ុនអចលនទ្រព្យដទៃទៀតយ៉ាងឆាប់ រហ័សផងដែរ។ ផ្សារទំនើប សណ្ឋាគារ ក្លិបកម្សាន្ដ និងឧស្សាហកម្មដទៃទៀតក៏បំពេញបន្ថែម លើគម្រោងអចលនទ្រព្យ ហើយក៏បានបម្រើឱ្យកាន់តែប្រសើរឡើងដល់ការអភិវឌ្ឍក្នុងវិស័យ អចលនទ្រព្យផងដែរ។ ក្រៅពីការអភិវឌ្ឍវិស័យសំណង់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ ជួសជុលស្ពានថ្នល់ ផ្តល់មូលនិធិដើម្បី គាំទ្រដល់កិច្ចការសុខុមាលភាពសាធារណៈ ហើយបានខិតខំប្រឹងប្រែងគាំទ្រក្នុងការអប់រំ ភាសាចិន ដែលនឹងផ្តល់ជាប្រយោជន៍ជូនសង្គមកម្ពុជាវិញ។ ក្នុងឆ្នាំ២០១៨ អង្គការមូលនិធិ សប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានផ្ដល់ជំនួយជាង ២លានដុល្លារអាម៉េរិក ហើយក្នុង រយៈពេល៤ឆ្នាំកន្លងមកនេះ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានឧបត្ថម្ភ ជាថវិកា និងសម្ភារសរុបជាង៥លានដុល្លារ ដែលផ្តល់ជំនួយជូនដល់ប្រជាជនជាង១៨០.០០០ នាក់៕

ដោយ ម៉ៅ ចរិយា