ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងព័ត៌មានពិភាក្សាឡើងវិញអំពីការផ្លាស់ប្ដូរ ប្រព័ន្ធទូរទស្សន៍អាណាឡូក ទៅឌីជីថល

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើ​ឱ្យ​ក្រ​សួង​ព័ត៌មាន និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពិភាក្សាគ្នាឡើវិញអំពីការប្ដូ​រប្រព័ន្ធ​ទូរ​ទស្សន៍ ពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថល ដែលនៅក្នុងក្របខណ្ឌអាស៊ានបានកំ​ណ​ត់​ត្រឹ​មឆ្នាំ២០២០ ខណៈដែលកម្ពុជាបានស្នើសុំទៅដល់ឆ្នាំ២០២៣នោះ។

ក្នុងពិធីជួបជុំប្រចាំឆ្នាំជាលើកទី៣ ដើ​ម្បីសំណេះសំណាល និងពិសារបាយសាមគ្គី​ជា​មួយអ្នកសារព័ត៌មាន ប្រមាណជិត ៥០០០នាក់ នា​ល្ងា​ច​ថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.​ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅ​មជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេ​ជោ​នា​​យករដ្ឋមន្ត្រី ថ្លែងថា បញ្ហានេះវាមានចំណោទពីរយ៉ាង ចំណោទទីមួយ គឺបណ្ដា​ប្រទេ​ស​ជិត​ខា​ង​យើង និងទទួលរងផលប៉ះពាល់ពីការផ្សព្វផ្សាយប្រព័ន្ធអាណាឡូក​របស់យើងទៅលើ​ប​ណ្ដា​ខេត្តដែលនៅជាប់តាមព្រំដែនជាមួយនិងប្រទេសកម្ពុជា ឯចំណោទទីពីរ នៅពេលនោះ​ប្រ​ព័​ន្ធ​អាណាឡូក មិនត្រូវបានក្រុមហ៊ុនផលិតសម្ភារៈបរិក្ខាសោតទស្សន៍យកមក​ប្រើប្រាស់​ទៀត​ទេ​ ដូច្នេះឧបករណ៍នៅទីនោះ គឺនឹងជួបការលំបាក ជាពិសេសសម្ភារៈដែលទាក់ទងនិង​គ្រឿង​ប​ន្លា​ស់​នេះ។

ដូច្នេះគួរតែពិភាក្សាគ្នាលើបញ្ហានេះឡើងវិញ ថាតើយើងត្រូវដកថយមក​កម្រិត​ត្រឹ​ម​ប៉ុនណា ​ឬក៏យើងអាចធ្វើតាមលទ្ធភាព ដែលថាតើក្រុមហ៊ុនណាដែលមានលទ្ធភាព ស​ម្រា​ប់​ការឈានទៅមុនបាន គឺក្រុមហ៊ុននោះត្រូវទៅមុន ឯក្រុមហ៊ុនណាទៅក្រោយ គឺទៅ​ក្រោ​យ​ កុំរង់ចាំមួយពេលទៅទាំងអស់នោះ។​ នេះជាចំណុចដែលខ្ញុំគួរនឹងត្រូវបានលើក ដើម្បីយក​មក​ពិចារណា រួមគ្នាដោះស្រាយបញ្ហានេះ ដើម្បីឱ្យដើរទាន់នូវបច្ចេកវិទ្យានៃយុគសម័យ ឌីជី​ថ​ល​​​របស់យើង។ ពាក់ព័ន្ធនិងច្បាប់ ដែលទាក់ទងនិងការគ្រប់គ្រងសារព័ត៌មាន សម្ដេចតេជោ​ថ្លែ​ងថា យើងមានរួចមកហើយនៅច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ប៉ុន្តែសូមពិនិត្យ​មើ​ល​​ថា គប្បីមានចំណុចណាខ្លះ ដែលត្រូវធ្វើវិសោធនកម្ម។ យើងតម្រូវឱ្យមានច្បាប់ចំនួន​បី​ឱ្យ​ទៅ​ជាមួយគ្នា ច្បាប់ទីមួយ គឺរបបសារព័ត៌មានឆ្នាំ១៩៩៥ ច្បាប់ទីពីរ ច្បាប់​ស្ដីពី​សិទ្ធិ​ទទួ​ល​ព័ត៌​មា​ន ដែលយើងកំពុងតែធ្វើសេចក្ដីព្រាងច្បាប់ ឯច្បាប់មួយទៀតដែលត្រូវតែមាននោះ គឺច្បាប់​ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលសេចក្ដីព្រាងច្បាប់ទាំងបីនេះ ត្រូវតែមានសង្គត៌ភាព​ជា​មួ​​យគ្នា។

សម្ដេចបានលើកឡើងថា នៅក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុប នៅទីក្រុងព្រុចសែល កាល​ពី​ពេ​​លកន្លងមក ​បណ្ដាប្រទេសអឺរ៉ុបភាគច្រើនស្ទើរតែទាំងស្រុងដែល​ឡើងថ្លែងយោបល់នៅ​ក្នុង​កិច្ច​​ប្រជុំ ដោយគ្មានប្រទេសណាមួយដែលភ្លេចអំពីឧក្រិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាព័ត៌​មា​ន​ក្លែងក្លាយនោះទេ សូម្បីតែប្រទេសដែលគេហៅថាគោរពនូវសិទ្ធនៃការបញ្ចេញមតិ ក៏បង្កើ​ត​នូ​វ​ការព្រួបារម្ភអំពីបញ្ហាដែលទាក់ទងជាមួយនិង ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និង​ព័ត៌មានក្លែង​ក្លា​យ​ រហូតដល់ប្រទេសខ្លះនៅអឺរ៉ុបដែលគេហៅថា បិតាប្រជាធិបតេយ្យក៏ត្រូវតែមានច្បាប់រារាំង ដើ​ម្បីដាក៉ទណ្ឌកម្មទៅលើ ព័ត៌មានក្លែងក្លាយ និងដាក់ទណ្ឌកម្មទៅលើការរំលោភបំពាន​ទៅ​លើ​​បច្ចេកវិទ្យា​ព័ត៌​មាននេះផងដែរ។ ដូច្នេះខ្ញុំស្នើឱ្យមានការពិភាក្សាឱ្យច្បាស់ទៅលើបញ្ហានេះ ដើ​ម្បីយើងលើកជាក្របខណ្ឌនៃការគ្រប់គ្រង ប៉ុន្តែខប៉ុន្តែើងលើកជាក្របខណ្ឌនៃការគ្រប់គ្រងលះ៌មាក្លែងក្លាយងាឡូកច្ចុប្បន្ននេះតិភាពមួយ្ញុំសុំទាញការចាប់អារម្ន៍ថា ច្បាប់ទាំងអស់​ត្រូវ​មានសង្គត៌ភាពជាមួយគ្នា បំពេញឱ្យគ្នាទៅវិញៅមក​រាប់ជាមួយនិងក្រមព្រហ្មទណ្ឌ​ដែល​យើ​​ង​កំពុងតែប្រើប្រាស់នេះផងដែរ ដើម្បីផ្ដន្ទាទោសទៅលើបទល្មើសបច្ចេកវិទ្យាព័ត៌មាន។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាលើកទី៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​មាន​​ប្រ​សា​សន៍ថា ប្រព្រឹត្តទៅក្រោមបរិយាកាសសុខសន្តិភាពមួយ ដែលយើងទើប​តែប្រារព្ធខួបអនុ​ស្សា​​រីយ៍​លើកទី២០ នៃថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងតាមរយៈនយោបាយឈ្នះ ឈ្នះ និងបន្ទាប់​ពី​ខួប ៤០ឆ្នាំនៃការផ្ដួលរំលំរបប ប៉ុល ពត ដែលបានផ្ដល់ឱកាសបានឱ្យយើងរស់រានមានជីវិត​ដ​ល់​​​ពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដល់​អ្នក​សារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ​ក្នុងរយៈ​ពេ​ល​កន្លងមកនេះ៕

ដោយ ជឹម ណារី