ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ពោធគម្រោងទីក្រុង TEMI នៅក្នុងទឹកដីខេត្តកោះកុង ជាលក្ខណៈសកលជាលើកដំបូង

AKP ភ្នំពេញ​ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ — ក្រុមហ៊ុន Union City Development Group Co.Ltd និងក្រុមហ៊ុនTianjin Intellectual Capital Investment Media Co.Ltd កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ បានរៀបចំកម្មវិធីសម្ពោធគម្រោងសាងសង់ទីក្រុង TEMI នៅក្នុងទឹកដីខេត្តកោះកុង ជាលក្ខណៈសាកលជាលើកដំបូងនៅមជ្ឈមណ្ឌលP.G.C.T រាជធានីភ្នំពេញ។គម្រោងទីក្រុង TEMIនេះ ស្ថិតក្នុងផ្ទៃដីប្រមាណជា២៥០០ហិកតា ដែលគម្រោងTEMI បានមកពីពាក្យកាត់ជាអក្សរអង់គ្លេសទេសចរណ៍(T-Tourism) ផ្នែកអេកូឡូស៊ី(E-Ecological) សមុទ្យ(M-Marine) និង អន្តរជាតិ(I-International) ដោយបែងចែកជា ៣ ដំណាក់កាល ធ្វើការសាងសង់។ គម្រោងTEMIនេះ គឺជាគម្រោងសំខាន់មួយរបស់គម្រោងតារាសាគរ ហើយស្ថិតនៅចំទីតាំងកណ្តាល នៃគម្រោងតារាសាគរផងដែរ។ បច្ចុបន្ននេះគម្រោង ទីក្រុងTEMI កំពុងធ្វើការសាងសង់ក្នុងតំណាក់កាលទីមួយ ដែលមានផ្ទៃក្រឡាប្រមាណ ជាង៥,៧គីឡូម៉ែ ត្រក្រឡា។

ក្នុង​គម្រោងនេះមានការសាងសង់ជាកន្លែងជិះអូប័រកម្សាន្ត ទីលានវាយកូនហ្គោល ទីកន្លែងសម្រាកលំហែកាយ តំបន់ពាណិជ្ជកម្ម ក្លឹបកម្សាន្ត។ល។ រួមបញ្ចូលគ្នា ដែលគម្រោងនេះនឹងជួយជំរុញវិស័យទេសចរណ៍ប្រទេសកម្ពុជា ជាពិសេសតំបន់ មាត់សមុទ្រកាន់តែមានការរីកចម្រើនឡើងថែមទៀត។នាយកទីផ្សារក្រុមហ៊ុន Union Development Group CO.,Ltd កញ្ញា Lin Wang បានឱ្យដឹងក្នុងពិធីបង្ហាញគម្រោងវិនិយោគ កាលពីរសៀលថ្ងៃទី ១០ ខែមករានេះ នៅមជ្ឈមណ្ឌលវប្បធម៌កូរ៉េ-កម្ពុជាដែរថា គម្រោងអភិវឌ្ឍន៍ដារាសាគរ មានទំហំដី ៣ម៉ឺន៦ពាន់ហិកតា ដែលមានទីតាំងស្ថិតនៅស្រុកបុរីសាគរ ខេត្តកោះកុង ចម្ងាយពីភ្នំពេញ ២៦០គីឡូម៉ែត្រ និងចម្ងាយពីកំពង់សោមតាមផ្លូវទឹកប្រវែង ៥០គីឡូម៉ែត្រ។ ក្នុងគម្រោង អនុវត្តន៍តំបន់អភិវឌ្ឍន៍វិស្សមកាលទេសចរណ៍មាត់សមុទ្រតារាសាគរក្នុងទឹកដីខេត្តកោះកុង មានរៀប​ចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញអគ្គិសនី ព្រលានយន្តហោះអន្តរជាតិ កំពង់ផែទេសចរណ៍ ទីលានវាយកូនហ្គោល និងតំបន់ទេសចរណ៍មាត់សមុទ្រ ជាច្រើនកន្លែងទៀត៕

ដោយ​ប៉ាល់ សុង