ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ប៉ុមប៉ែវ ថា អាម៉េរិក នឹងនៅតែជាដៃគូក្នុងមជ្ឈិមបូព៌ា ក្នុងការកម្ទេចអំពើភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉ែវ ( Mike Pompeo ) បាននិយាយនៅក្រុងគែរ កាលពីថ្ងៃព្រហស្បតិ៍ថា ស.រ.អា នឹងនៅតែជាដៃគូយ៉ាងខ្ជាប់ខ្ចួនមួយនៅមជ្ឈិមបូព៌ា ក្នុងការកម្ទេចអំពើភេរវកម្ម ។

លោក ប៉ុមប៉ែវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីអេហ្ស៊ីប របស់លោក គឺលោក សាម៉េ សូគ្រី ( Samrh Shokri  ) ថា យើងនឹងនៅជាដៃគូក្នុងមជ្ឈិមបូព៌ា ក្នុងការកម្ទេចអំពោះភេរវកម្ម ។

លោកបាននិយាយបន្ថែមថា យើងបានកម្ទេចរដ្ឋអ៊ីស្លាម​( IS  ) ៩៩ ភាគរយនៅក្នុងប្រទេសស៊ីរី ហើយនឹងបន្តបំបាត់ក្រុមនេះ ពីពិភពលោកទាំងមូល ។

លោក ប៉ុមប៉ែវ បាននិយាយថា ការដកចេញពីប្រទេសស៊ីរីរបស់អាម៉េរិកមិនមែន ជំទាស់នឹងគ្រោះថ្នាក់ដល់ IS ដែលកំពុងបន្តទៅទៀតនោះទេ ។

លោកក៏បានអរគុណ ផងដែរដល់ពួកមេដឹកនាំអេហ្ស៊ីប​ក្នុងការដោះស្រាយអំពើភេរវកម្ម ព្រមទាំងការពារប្រជាជនរបស់លោកដោយនិយាយថា ប្រទេសអេហ្ស៊ីប នឹងធ្វើជាដៃគូរបស់យើងនៅក្នុងតំបន់ក្នុងការបំបាត់អំពើភេរវកម្ម  ។

អ្នកនាំពាក្យប្រធានាធិបតីលោក បាសាមរ៉ាឌី  បាននិយាយថា ប្រធានាធិបតីអេហ្ស៊ីប លោកអាប់ដែលហ្វាតា អាល់  – ស៊ីស៊ី ( Abdel Fattah al- Sisi ) នឹងលោក ប៉ុមប៉ែវ បានអះអាង ពីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ យូរលង់រវាងប្រទេសទាំងពីរ ។

លោក រ៉ាឌី   បាននិយាយបន្ថែមថា ភាគីទាំងពីរក៏បានបញ្ជាក់អះអាងផងដែរនូវសារសំខាន់ នៃការបន្តការសម្របសម្រួល នឹងការពិគ្រោះយោបល់រួមគ្នា ស្តីពីបញ្ហានយោបាយ និងសន្តិសុខនៅក្នុងតំបន់ ។

លោក ប៉ុមប៉ែវ បាននិយាយថា ស.រ.អា ឈរយ៉ាងរឹងមាំជាមួយអេហ្ស៊ីបស្របទៅតាមកាតព្វកិច្ចរបស់ខ្លួនក្នុងកិច្ចការពារតំបន់ ព្រមទាំងប្រយុទ្ធនឹងអំពើភេរវកម្ម ដែលបានគំរាមកំហែងដល់មិត្តភក្តិរបស់យើងក្នុងមជ្ឈិមបូព៌ា ។

លោក ប៉ុមប៉ែវ បានទៅដល់ក្រុងគែរកាលពីយប់ថ្ងៃពុធ បន្ទាប់ពីឈប់នៅក្នុងប្រទេសហ្សកដានី និង    អ៊ីរ៉ាក់ ក្នុងដំណើរទស្សនកិច្ចមួយ នៅមជ្ឈិមបូព៌ាដែលក៏មានរួមបញ្ចូលផងដែរ ប្រទេសបារ៉ែន , កាតា ,​អារ៉ាប់រួមអេមីរ៉េត , អារ៉ាប៊ីសាអូឌីត , គុយវ៉ែត និង អូម៉ង់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន