ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកជំនាញ៖ សង្រ្គាមត្រជាក់រវាងរុស្ស៊ី និងអាម៉េរិក មិនអាចកើតឡើងបានទេ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៩​​ — នាយកមូលនិធិ​សម្រាប់ការអភិវឌ្ឍ Valdai Club និងការគាំទ្រសម្រាប់ការងារ​វិទ្យា​សាស្រ្ត​លោក Fyodor Lukyanow បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃពុធថា វិបត្តិ​នៅក្នុងកិច្ចទំនាក់ទំនង      រុស្ស៊ី-អាម៉េរិក គឺមិនអាចនាំទៅដល់សង្រ្គាមត្រជាក់ជាថ្មីនោះទេ ពី​ព្រោះអ្នកដើរតួនាទីផ្សេងៗទៀតនៅលើឆាកអន្តរជាតិ គឺមានឆន្ទៈនឹងទទួលយកបាននោះទេ។

អ្នកជំនាញរូបនេះ បាននិយាយបន្ទាប់ពីការធ្វើជាភ្ញៀវកិច្ចប្រជុំរបស់ Valdai Club ខណៈធ្វើជាផ្នែកមួយ​នៃសន្និសីទនៃកិច្ចពិគ្រោះយោបល់ជាអន្តរជាតិរុស្ស៊ី នៅពេលដែលលោក​បាននិយាយអំពី​ការរំពឹងទុក​នៃការអភិវឌ្ឍនៃលំដាប់ពិភពលោកថា វានឹងមិនអាចមាន​ជារចនាសម្ព័ន្ធណាមួយងើបឡើងបាននោះទេ​ ដែលវាត្រូវបានគេស្រាជ្រាវក្នុង​អំឡុងសម័យ​កាល​មួយ បន្ទាប់ពីសង្រ្គាមលោកលើកទី២ ហើយស្ទើរតែបញ្ចប់រហូតមកដល់​សតវត្សទី​២០នេះ។

លោកបាននិយាយថា អ្នកទាំងនោះ គឺកំពុងជជែកគ្នាអំពីសង្រ្គាមត្រជាក់ ហើយកំពុង​ព្យាយាមដើម្បីធ្វើដូចម្តេចក្នុងការបង្កើតឡើងវិញ អំពីគម្រោងនេះ ។ ទាំងនេះវាពិតជាមិន​អាច​ដំណើរការទេ។

លោក Lukyanow បាននិយាយទៀតថា ទស្សនរបស់បេសកជនឥណ្ឌាចំពោះ Valdai Club គឺដើម្បីព្យាយាមពន្យល់ពីអ្វីដែលជាសមាសភាគលំដាប់ពិភពលោកថ្មី នឹងត្រូវមាន។ លោកបានគូសបញ្ជាក់ថា ប្រទេសប្រេស៊ីល ឥណ្ឌា ចិន រុស្ស៊ី អាម៉េរិក និងបណ្តា​ប្រទេសនៅអឺរ៉ុប អ្នកទាំងអស់នោះ​បានយល់ផ្សេងៗគ្នា ពីអ្វីដែលជាលំដាប់ពិភពលោក គួរតែ​ត្រូវធ្វើនោះ៕

( ប្រភព TASS:បកប្រែដោយលោក មាស សំអុល )