ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងព្រុចសែល

វិទ្យុជាតិកម្ពុជា៖លោកហោ សេងគ្រី

ភ្នំពេញ៖ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្របែលហ្ស៊ិក និងជាប្រធានបេសកកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងព្រុចសែល ក្រោមការដឹកនាំរបស់ម៉ាឡេស៊ី ដែលបានប្រព្រឹត្តិទៅនៅស្ថានទូតម៉ាឡេស៊ី នៅទីក្រុងព្រុចសែលក្នុង ប្រទេសបែលហ្ស៊ិក។
ប្រភពព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំប្រទេសបែលហ្សិចបានអោយដឹងថាកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩បានពិភាក្សាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

– វឌ្ឍនភាពនៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប
– ការងារអាទិភាពរបស់ថៃក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០១៩
– សកម្មភាពការងាររបស់គណៈកម្មាធិការអាស៊ាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និង
– វឌ្ឍនភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុង

ភាពជាដៃគូរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕