ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសកាណាដាបង្កើតច្បាប់ថ្មីដើម្បីបង្ក្រាបដ្រូន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១០.០១.១៩)

កាណាដា៖កាលពីថ្ងៃពុធរដ្ឋាភិបាលកាណាដាបានចាត់វិធានការបង្រ្កាបការប្រើប្រាស់ដ្រូនដោយបង្កើតច្បាប់ថ្មីព្រមទាំងប្រកាសថានឹងហាមឃាត់ការប្រើប្រាស់ដ្រូននៅក្បែរព្រលានយន្តហោះនិងដ្រូនទាំងអស់ត្រូវ​​ទៅចុះ​បញ្ជីរត្រឹមត្រូវ។

ចាប់ពីថ្ងៃទី ១ ខែមិថុនាដ្រូនទាំងអស់នឹងត្រូវបានហាមឃាត់មិនឱ្យហោះហើរក្នុងចម្ងាយ ៥.៦ គីឡូម៉ែត្រក្បែរព្រលានយន្តហោះនិងកំពស់មិនឲ្យខ្ពស់ជាង១២២ ម៉ែត្រ ឬទៅកន្លែងណាដែលក្បែរយន្តហោះ។
អ្នកបញ្ជាដ្រូនទាំងអស់នឹងត្រូវមានវិញ្ញាបនបត្រ​ហើយការបញ្ជា​ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀននឹងត្រូវហាមឃាត់។

អាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយនៅទ្វីបអឺរ៉ុបក្នុងចក្រភពអង់គ្លេសត្រូវបានផ្អាករយៈពេលមួយម៉ោងកាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីដ្រូនមួយគ្រឿងត្រូវបានគេប្រទះឃើញហើយនំាឲ្យមានការភ័យខ្លាចថា​ប្រតិបត្តិការនេះជាការរំខានដ៏ធ្ងន់ធ្ងរ​ដល់អាកាសយានដ្ឋានទីក្រុងឡុងដ៍​​​ ។