ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេដឹកនាំកូរ៉េខាងជើងនិយាយថានឹងខិតខំដើម្បីទទួលលទ្ធផលល្អក្នុងកិច្ចប្រជុំកំពូលទី២ជាមួយលោកត្រាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១០.០១.១៩)

កូរ៉េខាងជើង៖តាមប្រភពពីទីភ្នាក់ងារព័ត៌មានស៊ិនហួរបានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបាននិយាយនៅក្នុងកំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថាកូរ៉េខាងជើងនឹងព្យាយាមធ្វើ​កិច្ចចរចាជាលើកទី ២ជាមួយប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំដើម្បីសម្រេចបាននូវលទ្ធផលដែលសហគមន៍អន្តរជាតិនឹងទទួលស្វាគមន៍។

លោកគីមក៏បានប្រាប់ប្រធានាធិបតីចិនលោកស៊ីជីនភីងផងដែរថាលោកសង្ឃឹមថាភាគីពាក់ព័ន្ធនឹងយកការព្រួយបារម្ភដែលសមហេតុផលមួយដើម្បីឆ្លើយតបក្នុងការលើកកម្ពស់ដល់ដំណោះស្រាយដ៏ទូលំទូលាយមួយលើឧបទ្វីបកូរ៉េ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដែលជាលើកទី 4 របស់លោកគីមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះត្រូវបានធ្វើឡើងក្រោយពីមានព័ត៌មាន​ពីការចរចារកម្រឹតខ្ពស់
ដើម្បីត្រៀមរៀបចំ​កិច្ចប្រជុំកំពូលលើកទីពីររវាងក្រុងវ៉ាស៊ីនតោននិងក្រុងព្យុងយ៉ាងក្នុងគោលបំណងដោះស្រាយការប្រឈមមុខដាក់គ្នាលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។