ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋនៅ​ខេត្ត​សៀមរាប​អះអាងថា នៅក្នុង​រយៈ​ពេល​៤០ឆ្នាំ​នេះ ​កម្ពុជាមាន​ការរីក​ចម្រើន​គួរឱ្យកត់សម្គាល់

AKP សៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋនៅ​ខេត្តសៀមរាប​អះអាងថា នៅ​ក្នុង​រយៈពេល​៤០​មក​នេះប្រទេសកម្ពុជា មានការរីកចម្រើន​យ៉ាងលឿន ធ្វើ​ឱ្យ​ជីវភាពរបស់​ប្រជាពលរដ្ឋមានការធូរធារ ជាពិសេស ប្រទេសមាន​សន្តិភាព​ពេញ​លេញ ហើយ​ពួក​គាត់ចង់​ឱ្យប្រទេសកម្ពុជាមាន​សន្តិភាព​បែបនេះជារៀង​រហូត។​លោក អីត ប៉ុនណាស់ រួម​ជាមួយប្រជាពលរដ្ឋជាច្រើន​នាក់​ទៀតនៅខេត្តសៀមរាប​ ដែល​បាន​មកចូល​រួមនៅ​ក្នុងមិទ្ទីងមហាជនខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧.១.១​៩​៧​៩​-៧.១.២០១៩)នៅសួនច្បារមុខព្រះរាជដំណាក់ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​មករា ឆ្នាំ២០១៩នេះ​ បាន​ថ្លែង​ថា នៅក្នុងរយៈពេល៤០ឆ្នាំ បន្ទាប់ពីត្រូវបានរំដោះ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមក​រា​ ឆ្នាំ១៩៧៩ ព្រះរាជាណាចក្រកម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោម​កម្លាំ​ង​​មហាសាមគ្គីរបស់ប្រជាជន ដែលបានជម្នះរាល់ការលំបាកស្មុគ្រស្មាញ​គ្រប់បែប​យ៉ាងបង្កើ​ត​បា​នសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកបាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ប្រជាជន​កម្ពុជាបាន​កំពុងតែមាន​ភាពសប្បាយរីក រាយដោយសារ​ប្រទេសមាន​ការអភិវឌ្ឍរីកចម្រើន ជីវភាព​របស់ពួកគាត់មាន​ការធូរធារជាងមុន ជាពិសេសគឺប្រទេសមានសន្តិភាព មាន​សាលារៀន មាន​មន្ទីរពេទ្យ មាន​ផ្លូវ​ល្អ អាចធ្វើដំណើរ ទៅណាមកណាបានដោយសេរី ដូច្នេះប្រជាពលរដ្ឋចង់​ឱ្យប្រទេសកម្ពុជាមាន​សន្តិភាព​បែបនេះជារៀង​រហូត។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បាន​មាន​ប្រសាសន៍ថា  កម្ពុជា កាលពីមុនត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និង​ឯ​កោ ទាំងខាងនយោ​បាយ និងសេដ្ឋកិច្ច ឥឡូវគឺកម្ពុជាជារដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យ និង​បូរ​ណភាព​ទឹកដី​ពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្ម​ទៅក្នុ​ងរ​ច​នា​សម្ព័ន្ធ និងនិម្មាបនកម្មនៃតំបន់ និងពិភពលោក ព្រមទាំងកំពុងបំពេញ តួនាទីយ៉ាងសកម្ម ដោ​យស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការតំបន់ និងអន្តរជាតិ។

សម្ដេចបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយបានបង្កើត ឱកាសមាស ដែលពុំធ្លាប់មាន​ដល់​ក​ម្ពុ​ជា​ ក្នុង​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យសម្រេចបាន សមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ ក្នុងរ​យៈ​ពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។  ជាមួយគ្នានេះ កម្ពុជាទទួលបានជាចំណាត់ថ្នាក់ជា​ប្រទេ​សដែល​មា​នកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ថ្នាក់ទី៦ លើពិភពលោក ដោយសម្រេច​បា​ន​កំណើនជាមធ្យមជាង ៧ភាគរយ ក្នុង១ឆ្នាំ តាមរយៈការរីកចម្រើន​ក្នុងកម្រិត​ខ្ពស់ជាប់មិនដាច់ នៃវិ​ស័​​យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គម​នា​គម​ន៍ និងការដឹកជញ្ជូន។

សម្តេចពិជ័យសេនា ទៀ បាញ់ ទម្រាំធ្វើ​ឱ្យធ្វើកម្ពុជាមាន សន្តិភាព សន្តិសុខ ការរីចម្រើនដូចសព្វថ្ងៃនេះបាន​ សម្តេចតេជោ ហ៊ុន សែន បាន​ខិតខំពុះពារយ៉ាង​ខ្លាំង ដូច្នេះសម្តេចបាន​ប្តេជ្ញាជូន​ប្រជាពលរដ្ឋថា និង​ខិតខំថែរក្សាសន្តិភាព​ ដែល​ជាភាព​សុខសាន្តរបស់​ប្រជា​ពលរដ្ឋគ្រប់រូប​ឱ្យនៅជារៀង​រហូតសម្រាប់ប្រទេសកម្ពុជាយើងនេះ៕

ដោយ ឃុត សៅ