ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

EU បន្ថែមបុគ្គលអ៊ីរ៉ង់២នាក់ និងការយាល័យនាយកទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន  

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា  ឆ្នាំ២០១៩ — គេបាននិយាយពីថ្ងៃពុធថា សហភាពអឺរ៉ុប ( EU ) បានបន្ថែមបុគ្គលអ៊ីរ៉ង់ ២នាក់ និងការិយាល័យ នាយកសម្រាប់សន្តិសុខផ្ទៃក្នុងនៃក្រសួងចារកម្ម និងសន្តិសុខអ៊ីរ៉ង់ទៅក្នុងបញ្ជីឈ្មោះភេរវជន EU មួយ ព្រមទាំងដាក់ទណ្ឌកម្មលើពួកគេ ។

ក្រុមប្រឹក្សា EU  បាននិយាយនៅក្នុងការផ្សាយព័ត៌មានមួយកាលពីព្រឹកថ្ងៃពុធថា ការចុះក្នុងបញ្ជីនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សានេះជាផ្នែកនៃការឆ្លើយតបរបស់ខ្លួនទៅនឹងអ្វីដែលគេបាននិយាយថា គឺការវាយប្រហារដែលមិនបានសម្រេចកាលពីពេលថ្មីៗនេះនៅលើទឹកដីអឺរ៉ុប ។

ប្រទេសអ៊ីរ៉ង់មិនទាន់បានឆ្លើយតបទៅនឹងការសម្រេច និងការចោទប្រកាន់ថ្មីបំផុតរបស់ EUនេះ នៅឡើយទេ ។

ការសម្រេចវិត្ត EU  ថ្មីបំផុតនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាកិច្ចការទូទៅរបស់ខ្លួនកាលពីថ្ងៃអង្គារ នឹងបានផ្សព្វផ្សាយនៅក្នុងកាសែតផ្លូវការរបស់ EUកាលពីថ្ងៃពុធនេះ ។

ក្រុមប្រឹក្សានេះក៏បានបន្តនូវវិធានការរឹតបន្តឹងផងដែរលើជនទាំងឡាយណា ដែលគេបានដាក់នៅ ក្នុងបញ្ជីឈ្មោះនេះ កាលពីមុនបន្ទាប់ពីការពិនិត្យមើលឡើងវិញពីឆ្នាំម្តង ។ បញ្ជីឈ្មោះនេះឥឡូវគ្របដណ្តប់លើបុគ្គល១៥នាក់និងក្រុម ព្រមទាំងអង្គភាព២១ ។

បុគ្គល,ក្រុមនិងអង្គភាពនៅលើបញ្ជីឈ្មោះនេះ នឹងត្រូវទទួលរងការផ្អឹបទុកទ្រព្យសម្បតិ៍ ។ ការី EU ក៏ត្រូវគេហាមឃាត់មិនឱ្យធ្វើជាប្រភពធនធានហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដែលអាចមានសម្រាប់ពួកទាំងនោះ ផងដែរ ។

EUមិនបានបញ្ជាក់ឱ្យបានល្អិតល្អន់ការវាយប្រហារ ដែលមិនបានសម្រេចកាលពីពេលថ្មីៗនេះទេ ប៉ុន្តែតាមលិខិតមួយដែលផ្សព្វផ្សាយដោយក្រសួងកិច្ចការបរទេសហូឡង់ឱ្យដឹងថា ទណ្ឌកម្មថ្មីនេះ នឹងមានរួមបញ្ជូលសកម្មភាពអ៊ីរ៉ង់ ដែលគេបានចោទប្រកាន់នៅក្នុងប្រទេសហូឡង់, បារាំង និង ដាណឺម៉ាក ។

លិខិតនោះបាននិយាយថា ប្រទេសហូឡង់ ព្រមជាមួយអង់គ្លេស,បារាំង,អាល្លឺម៉ង់,​ដាណឺម៉ាក និង បែលហ្សិក បានជួបជាមួយពួកអាជ្ញាធរអ៊ីរ៉ង់ ដើម្បីពាំនាំនូវកង្វល់ដ៏ខ្លាំងរបស់ពួកគេចំពោះការចូលរួម ដែល អាចមានរបស់អ៊ីរ៉ងនៅក្នុងសកម្មភាពអមិត្តទាំងនេះ កាលពីថ្ងៃអង្គារ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )