ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិននិងអាម៉េរិកធ្វើកិច្ចចរចាថ្នាក់អនុរដ្ឋមន្រ្តី ​ស្តីអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា  ឆ្នាំ២០១៩ — សេចក្តីថ្លែងការណ៍មួយចេញពីក្រសួងពាណិជ្ជកម្ម​បាននិយាយថា ចិននិងអាម៉េរិក​បាន​ធ្វើកិច្ចចរចាមួយក្នុងកម្រិតថ្នាក់អនុរដ្ឋមន្រ្តី ស្តីអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅទីក្រុង​ប៉េកាំង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ​។

សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីទាំងពីរត្រូវបានអនុវត្តន៍យ៉ាងសកម្មនូវការ​យល់​ស្របគ្នា​ដ៏សំខាន់មួយ ដែលបានអនុម័តដោយមេដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបាន​ចាប់ផ្តើមពង្រីកការធ្វើឱ្យកាន់តែស៊ីជម្រៅ និងបានលម្អិតនូវកិច្ចផ្លាស់ប្តូរ​ទស្សនៈគ្នាទៅវិញ​ទៅមកស្តីអំពីបញ្ហាពាណិជ្ជកម្ម និងរចនា  សម្ព័ន្ធនៃការព្រួយបារម្មណ៍រួមគ្នា ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា កិច្ចចរចានេះបានធ្វើឱ្យប្រសើរឡើង​នូវយោគ​យល់គ្នាទៅវិញទៅមក​ ហើយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការថ្លែងពីការ​ព្រួយ​បារម្មណ៍​ផ្សេងៗទៀតដល់គ្នាទៅវិញទៅមក​ផងដែរ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងបន្តរក្សានូវកិច្ចទំនាក់ទំនងគ្នានេះឱ្យកាន់តែ​ជិត​ស្និទ្ធថែមទៀត៕

(  ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )