ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមចូលរួមកិច្ចសន្ទនា Raisina លើកទីបួននៅរដ្ឋធានីញូវដេលី

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩​ — កិច្ចសន្ទនា Raisina លើកទីបួនដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌាកាលពីថ្ងៃទី ៨ ខែមករា កំពុងដោះស្រាយបញ្ហាសំខាន់ៗដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើឡើងដោយមូលនិធិស្រាវជ្រាវអង្កេតការណ៍ (ORF) និងក្រសួងការបរទេសឥណ្ឌា ដែលមានវត្តមាននាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រីប្រទេសន័រវេស លោកស្រី Erna Solberg រួមជាមួយបណ្តាមន្រ្តី អ្នកវិទូ និងអ្នកជំនួញមកពី ៩២ប្រទេសជុំវិញពិភពលោក។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Tran Viet Khoa សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជានាយកវិទ្យាស្ថានការពារជាតិក៏បានចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ។

កិច្ចពិភាក្សាជាច្រើនដោយផ្តោតសំខាន់ទៅលើបទបញ្ជាថ្មីនៅលើពិភពលោក នឹងត្រូវធ្វើឡើងក្នុងអំឡុងពេលកិច្ចសន្ទនារយៈពេលបីថ្ងៃនេះ។ នៅក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីន័រវែស លោកស្រី Solberg បានសង្កត់ធ្ងន់ទៅលើបទបញ្ជាពិភពលោក ដែលមានមូលដ្ឋានលើច្បាប់ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការសកលលោកក្នុងការដោះស្រាយបញ្ហាអន្តរជាតិ។

លោកស្រីបាននិយាយថា «យើងមិនអាចធ្វើឱ្យការការពារនិយម ការរើសអើង និងការប្រជែងខាងផ្នែកសេដ្ឋកិច្ចជាអ្នកកំណត់អនាគតរបស់យើងទេ» ដោយលោកស្រីបានជំរុញឱ្យប្រទេសទាំងអស់ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

លោកស្រី Solberg ក៏បានអះអាងផងដែរថា «គោលការណ៍នេះប្រហែលជាត្រឹមត្រូវ ដែលមិនអាចត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងមហាសមុទ្ររបស់យើង ឬអ្វីផ្សេងទៀតសម្រាប់បញ្ហានោះទេ»។ លោកស្រីក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលដើម្បីគ្រប់គ្រងមហាសមុទ្រ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)