ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងពង្រឹងគុណភាពវិស័យទេសចរណ៏នៅក្នុងខេត្ត

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយ លោក អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង

ស្ទឹងត្រឺង៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងចុះណែនាំដល់សហគមន៍ ទេសចរណ៍នៅក្នុងខេត្តឲ្យរៀបចំ រមនីយដ្ឋាន និមួយៗ ឲ្យមានគុណភាព ទៅតាមស្ដង់ដា ដើម្បីធានាសុវត្ថិភាពនិងទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងបានច្រើនចាប់ពីថ្ងៃបុណ្យ៧មករាតទៅ ។

លោកអ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា៖សហគមន៍និមួយៗត្រូវតែរៀបចំកន្លែងរមនីយដ្ឋានទៅតាមស្តង់ដា -ឱ្យមានតូបអង្គុយកំសាន្តច្រើន -ឧបករណ៍ជិះលើទឹក- ម្ហូបអាហារមានអនាម័យ -តម្លៃសមរម្យ -កន្លែងលេងកីឡា- កន្លែងរាំកំសាន្តបែបប្រពៃណីខ្មែរ- ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនាកាន់តែច្រើនឡើង។ លោកបន្តថា៖សំខាន់ជាងនេះមន្ត្រីសហគមន៍ត្រូវរៀបចំឲ្យមានប្រពន្ធ័ការពារសុវត្ថិភាពជូនភ្ញៀវនៅពេលធ្វើដំណើរឆ្លងទឹកជាពិសេសសេវាកម្មដឹកជញ្ជូន។

លោក អ៊ិន ជឿន អ្នកបំរើសេវាកម្មដឹកជញ្ជូនភ្ញៀវនៅរមណីដ្ឋានធម្មជាតិកោះខេ បានបញ្ជាក់ថា៖នៅឆ្នាំ២០១៩នេះមន្ត្រីសហគមន៍បានរៀបចំតូបអង្គុយកំសាន្តធំៗនឹងរឹងម៉ាំជាងឆ្នាំមុន ព្រោះធ្លាប់ទទួលសំណូមពរពីភ្ញៀវរួចមកហើយ កាលពីឆ្នាំ២០១៨។ លោកអះអាងថា៖ប្រជាសហគមន៍រីករាយអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ ព្រោះវាជាមធ្យោបាយ ការពារនឹងធានាសុវត្ថិភាពជូនភ្ញៀវកុំឲ្យមានគ្រោះថ្នាក់។


លោកខេង ពន្លក ភ្ញៀវទេសចរជាតិមកពីក្រុងស្ទឹងត្រែងបាន គាំទ្រចំពោះការទទួលខុសត្រូវនេះព្រោះភ្ញៀវទេសចរមកពីទីជិតឆ្ងាយ តែងចង់មកសប្បាយនៅតាមរមណីយដ្ឋាន ដែលមានសេវាកម្មល្អ អាចធ្វើឱ្យភ្ញៀវបានមកលេងម្ដងហើយចង់មកម្ដងទៀត។លោកបន្តថា៖កន្លងមកភ្ញៀវទេសចរទាំងក្នុងខេត្តនឹងក្រៅខេត្តច្រើននាំគ្នាសំរុកចេញទៅមើលរម្មណីដ្ឋានល្បាក់ខោនទឹកដីនៃប្រទេសឡាវ មិនសូវចាប់អារម្មមកតំបន់នេះទេតែនៅឆ្នាំនេះមានភ្ញៀវមកលេងច្រើន។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ នឹងរម្មណីយដ្ឋាន ធម្មជាតិសំខាន់ៗចំនួន៥កន្លែងដូចជាតំបន់អន្លុងផ្សោតព្រះរំកិល- និងរមនីយដ្ឋានកោះខេ-បុប្ផាភ្លុក-អូរចាប-អូឬស្សីកណ្តាល- ដែលភ្ញៀវ និយមមកលេងកំសាន្ត។ កាលពីឆ្នាំ២០១៨កន្លងទៅមានភ្ញៀវទេសចរជាតិ ជាង២៧ម៉ឺននាក់ ភ្ញៀវអន្តរជាតិជាង១ម៉ឺន នាក់មកលេងនៅខេត្តស្ទឹងត្រែង៕