ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រំានិងលោកម៉ាក្រុងពិភាក្សាគ្នាពីផែនការដកទ័ពចេញពីប្រទេសស៊ីរី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៨.០១.១៩)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំា និងប្រធានាធិបតីបារំាង លោកអេម៉ានូអែល ម៉ាក្រុងបានពិភាក្សាគ្នាតាមទូរសព្ទកាលពីថ្ងៃចន្ទនេះ ពីផែនការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី​ ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនំាទំាងពីរបានពិភាក្សាគ្នាពីស្ថានការណ៍ក្នុងប្រទេសស៊ីរី ដោយមានការប្តូរផ្តាច់របស់សហរដ្ឋអាមេរិក
និងប្រទេសបារំាងក្នុងការវាយកម្ចាត់ក្រុមរដ្ឋឥស្លាមឬហៅថាក្រុមអាយស៊ីស ។

សេតវិមានបានបញ្ជាក់ថា មេដឹកនំាទំាងពី បានបង្ហាញនូវជំហរយ៉ាងច្បាស់ ប្រឆំាងនឹងការប្រើអាវុធគីមីក្នុងប្រទេសស៊ីរី ដោយអះអាងថា នឹងគ្មានការអនុគ្រោះឡើយចំពោះ អ្នកដែលប្រើអាវុធគីមី នោះ ។​