ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុនអចលនទ្រព្យព្រីនស៍ បញ្ចប់គ្រោងអគារខ្នាតធំថ្មីមួយទៀតក្នុងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០១៨ — អគារ ព្រីនស៍ អាយ ធី បៀលឌីង ដែលជាគម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ី ស្ទេត គ្រុប ប្រកាសបញ្ចប់ការសាងសង់គ្រោងអគារជាផ្លូវការ ដើម្បីត្រៀមខ្លួនឆ្លើយតបទៅ នឹងតម្រូវនៃការស្នាក់នៅបែបប្រណិត ដែលកំពុងមានកំណើតនៅក្នុងខេត្តនេះ។  
លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ជាក់ថា ការបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពររបស់ព្រីនស៍ អាយ ធី បៀលឌីងនេះ នឹងអាច ជួយជំរុញដល់ការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាទំនើប នៅក្រុងព្រះសីហនុ ដោយអគារ ព្រីនស៍ អាយ ធី បៀលឌីង មានទីតាំងនៅចំចំណុចកណ្តាលនៃក្រុងព្រះសីហនុ និងជាប់នឹងរង្វង់មូល តោពីរ ដែលជានិមិត្តសញ្ញានៃក្រុងព្រះសីហនុ និងសណ្ឋាគារព្រីនស៍ ថាមហូ ថេល (លំដាប់ថ្នាក់ផ្កាយប្រាំ)។ អគារ ព្រីនស៍ អាយ ធី បៀលឌីង មានផ្ទៃក្រឡាសាង សង់ សរុប ជិត៦ម៉ឺនម៉ែត្រការ៉េ ដោយគម្រោងនេះ គឺជាគម្រោងដ៏សំខាន់ក្នុងវិស័យបច្ចេកវិទ្យា ខ្ពស់របស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលនឹងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទេស ចរណ៍ បែបឧស្សាហកម្មព័ត៌មានវិទ្យា អ៊ិនធើណេត បច្ចេកវិទ្យាទំនើប និង ឧស្សាហកម្ម ទំនើបៗផ្សេងទៀត។

បច្ចុប្បន្ន ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្កើត គម្រោងអគារ ចម្រុះបែបទីក្រុងខ្នាតធំជាច្រើននៅរាជធានីភ្នំពេញ រួមមានព្រីនស៍ ម៉ូឌើន ផ្លាហ្សា មជ្ឈ មណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាដើម ដែល សុទ្ធតែ ទទួលបានការពេញនិយមពីសំណាក់វិនិយោគិនបរទេស។ លោកបានបន្ដថា គម្រោងទាំង អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានផ្ទៃក្រឡាសាងសង់សរុបលើសពី ២.៥៦ លានម៉ែត្រការ៉េហើយបច្ចុប្បន្ន ដែលក្នុងនោះគ្របដណ្តប់លើឧស្សាហកម្មជាច្រើន រួមមាន អគារស្នាក់នៅអគារការិយាល័យ ពាណិជ្ជកម្ម សណ្ឋាគារ ក្លិបកម្សាន្ត និងសួនឧស្សា ហកម្ម ជាដើម ចំណែកគម្រោងស្នាក់នៅដែលបាននឹងកំពុងធ្វើការលក់មានផ្ទៃក្រឡាសាង សង់សរុប ជាង៧៦.៦៩ម៉ឺនម៉ែត្រការ៉េ និងមានខុនដូរហូតដល់ ៤.៣៥៨ យូនីត៕

ដោយ ម៉ៅ ចរិយា