ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម អូស្មាន ហាស្សាន់ ជំរុញឱ្យមានសាមគ្គីភាពផ្ទៃក្នុង និងបង្កើនសមាជិកថ្មីនៅខណ្ឌឫស្សីកែវ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ –ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជានៅតែបន្តភាពខ្លាំង មានប្រជាប្រិយភាព និងទទួលបានជ័យជម្នះថ្មីៗបន្តទៀត លុះត្រាតែមានកត្តាសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយរវាងសមាជិកចាស់ និងបង្កើនសមាជិកថ្មីប្រកបដោយភារភាព និងសហការល្អ បន្តជំរុញការគាំទ្រដោយឥតងាករេចំពោះការដឹកនាំដ៏ល្អរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​និងជា ប្រធានគណបក្ស។

នេះជាការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងឱកាសនៃពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥ ជូនដល់សមាជិក សមាជិកា គណបក្សខណ្ឌឫស្សីកែវ ប្រមាណជិត ១ពាន់នាក់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលម៉ូឌែន៥ស្សីកែវ ។

ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានក្រើនរម្លឹឱ្យបង្កើនការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចជាវិស័យអប់រំ សុខាភិបាល សាធារណការ និងវិស័យផ្សេងៗទៀតគឺសុទ្ធតែជាភារកិច្ចចាំបាច់ ឯកឧត្ដមបានបន្ដថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តសំខាន់ៗ នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ កម្ពុជាបាន និងត្រៀមរៀបចំព្រឹត្តិការណ៍ចំនួនបីសំខាន់ៗគឺ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលបានរៀបចំរម្លឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតចលនារណសិរ្ស២ធ្នូ នៅស្រុកស្នួល ខេត្តក្រចេះ។ ដោយឡែកនៅថ្ងៃទី២៩៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨ នឹងរៀបចំពិធីសម្ពោធវិមានឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជាការអបអរសាទរខួប ២០ឆ្នាំ នៃការអនុវត្តដ៏ជោគជ័យនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺយើងបានត្រៀមរៀបចំមិទ្ទីងដ៏ធំមួយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរម្លឹកខួបអនុស្សាវរីយ៍នៃជ័យជម្នះ ៧ មករា ១៩៧៩ – ៧ មករា ២០១៩ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានខិតខំក្នុងការការពារ និងកសាងប្រទេសជាតិពីគំនរផេះផង់ឱ្យមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ៕ 

ដោយសួស សំរិត