ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វ៉ូវីណាម និងការ៉ាតេចេញដំណើរទៅប្រជែងមេដាយព្រឹត្តិការណ៍សាកលវិទ្យាល័យអាស៊ាន នៅមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ -ក្រុមប្រតិភូកីឡាករ កីឡាការិនីលើ២ប្រភេទកីឡាទៀតរបស់កម្ពុជា គឺប្រភេទកីឡាវ៉ូវីណាម និងការ៉ាតេ បានចេញដំណើរហើយកាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ…

ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យជនរួមជាតិចូលរួមក្នុងការអភិវឌ្ឍ និងអភិរក្សតំបន់ឆ្នេរ សមុទ្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​នអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុ​ធ​ គ្រ​ប់​ប្រភេទ បងប្អូនជនរួមជាតិទាំងអស់…

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ -ឆ្លៀតក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម Deng Boqing អនុប្រធានទីភ្នាក់ងារចិន ស​ម្រា​​ប់​​កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចា​ប់​ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែធ្នូ…

រដ្ឋបាលខេត្តឧត្តរមានជ័យ…

AKP ឧត្តរមានជ័យ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ -ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការធ្វើជំរឿនថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសគណៈកម្មាធិការធ្វើជំរឿនប្រជាពលរដ្ឋទូទៅថ្នាក់ខេត្ត ក្រុងស្រុក ឃុំ សង្កាត់…

សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ…

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ -សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោ បាយ ត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ អនុម័តដោយសំឡេង ១១៥ លើ ១១៥ សំឡេង នៃអង្គរដ្ឋសភាទាំងមូលដែលបានចូលរួម។

ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខួបលើកទី១២

AKP កំពង់ធំ ថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២២០១៨ -អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ខេត្តកំពង់ធំ កាលពីថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨…

កិច្ច​ពិភាក្សាលើការងារអភិវឌ្ឍន៍ផលិតផលទូរស័ព្ទចល័តខ្មែរ Camfone

AKP ភ្នំពេញ ថ្ងៃទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ -ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា​ កាលពី​ថ្ងៃពុធ ៥កើត​ ខែ​មិគសិរ​ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម…

ពង្រីកការអប់រំបេតិកភណ្ឌដល់កុមារថ្នាក់បឋមសិក្សាក្នុងតំបន់អង្គរ

AKP សៀមរាប ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ -នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានពង្រីកការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សចំនួន ២០០នាក់ នៅក្នុងសាលាបឋមសិក្សាហ៊ុន សែន ស្វាយចេក ដែលស្ថិតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ។…

អន្តរក្រសួងពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងបង្កើតរោងចក្រ ផលិតស៊ីម៉ងត៍

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ -គម្រោងបង្កើត រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន សៅដិន ស៊ីមេន (ខេមបូឌា) ត្រូវបានត្រួតពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយកិច្ចប្រជុំអន្តរក្រសួង មួយដែលដឹកនាំដោយ ឯក…

ពិធីប្រណាំងកង់របស់វិទ្យុសំឡេងទីក្រុងហូជីមីញ (VOH)លើកទី២១ ឆ្នាំ២០១៨ បានមកដល់ខេត្តក្រចេះ…

AKP ក្រចេះ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -ការប្រណាំងកង់របស់ក្រុមកីឡាករ នៃវិទ្យុសំឡេងទីក្រុងហូជីមីញ(VOH) នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលើកទី២១ ជុំប្រណាំង ៣ប្រទេសឥណ្ឌូចិន បានមកដល់ក្រុងក្រចេះកាលពីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២…

អភិបាលខេត្តព្រះសីហុនុព្រមានចាត់វិធានការរាល់ការដ្ឋានសំណង់ មិនគោរពតាមលក្ខណៈបទដ្ឋានបច្ចេកទេស

AKP ព្រះសីហនុ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -ក្នុងកិច្ចប្រជុំនារសៀលថ្ងៃអង្គារ ៤កើត ខែមិគសិរ  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ…

រង្វង់មូលស្រអែម កសាងដាក់រូបសំណាកកុបុរ:ទី៥ នៃប្រាង្គប្រាសាទព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -រង្វង់មូលស្រអែម ត្រូវបានរៀបចំធ្វើពិធីបញ្ចុះបឋមសិលាដើម្បីកសាងរូបសំណាកប្រាសាទកុបុរៈទី៥ នៃប្រាង្គប្រាសាទព្រះវិហារ ក្រោមអតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា…

ខេត្តកំពង់ស្ពឺរៀបចំទឹកធ្លាក់៧ជាន់ ឬទឹកធ្លាក់ជ្រាវឱ្យក្លាយជារមណីយដ្ឋានអេកូទេសចរណ៍ថ្មីនៅស្រុកថ្ពង

AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -​មន្ទីរទេសចរណ៍ខេត្តរួមនឹងអាជ្ញាធរស្រុកថ្ពង រៀបចំបង្កើតតំបន់រមណីយដ្ឋានអេកូទេសចរណ៍ទឹកធ្លាក់៧ជាន់ ឬទឹកធ្លាក់ជ្រាវក្នុងពេលខាងមុខនេះ ដើម្បីដាក់បង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តបេសកកម្មលើកទី៦០ ក្នុងការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត…

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្ត​បេ​ស​ក​​ក​ម្មលើកទី៦០ ក្នុងការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៧.​៦២១នាក់ មកពីរោងចក្រ សហគ្រាសចំនួន ២៣…