ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោនាយករដ្ឋមន្ត្រី  ស្នើឱ្យសមាគមវៀតណាម-កម្ពុជា បន្តគាំទ្រដល់ កិចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បា​នស្នើ​ឱ្យសមាគម វៀតណាម-កម្ពុជា បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រដល់កិច្ច​សហ​ប្រតិ​បត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ​។
សម្ដេចតេជោ បានស្នើឡើងយ៉ាងដូច្នេះ ក្នុងខណៈដែលសម្ដេចបានអនុញាតឱ្យគណៈ​ប្រតិ​ភូ​សមាគម វៀតណាម-កម្ពុជា ​​ ​ចូល​ជួប​សំដែង​ការគួរសម នារសៀលថ្ងៃទី០ ៧ ខែធ្នូឆ្នាំ ២០១៨  ក្នុងឱ​ កា​ស ​​ដែលសម្តេ​ចតេជោបានអញ្ជើញទៅបំពេញ​ទស្សនកិច្ច​នៅទីក្រុង​ហាណូយ ប្រទេសវៀត​ណាម។ នេះបើយោងតាម​ប្រភ​ព​ពី​​ទូរទស្សន៍ជាតិកម្ពុជា។ នៅក្នុងជំនួបនេះ តំណាងសមាគម វៀតណាម-កម្ពុជា បានគោរព​ជ​ម្រា​ប​​ជូ​ន​ស​ម្តេចនាយករដ្ឋមន្ត្រីថា សមាគមវៀតណាម-កម្ពុជា គឺមាន សមាជិក​ជាច្រើនដែលធ្លាប់ធ្វើការ​នៅ​កម្ពុ​ជា​ ឬជាកូន ជាចៅ អតីតកម្មាភិបាលកងទ័ពវៀ​តណា​ម ដែលធ្លាប់​បាន​ចូល​រួម​ចំណែ​កជួយ​រំដោះ​ប្រ​ទេ​សកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ជាមួយនេះ នៅក្នុងជំនួបសម្ដែងការគួរសមនេះ ក៏មាន​គោលដៅ ដើម្បីបង្កើនទំនាក់ទំនង រវាង​ប្រជាជន និងប្រជាជន ជាពិសេសស​មាគម​ធ្លាប់​ជួប​ជាមួយសម្តេចពីមុនហើយដែរ​ ហើយការជួប ជាមួយសម្តេចតេជោនៅពេលនេះ សម្តេចបានបើកច្រក​ឱ្យ​សមា​ជិកនៃ​សមាគម បានស្រាវជ្រាវអំពី​កូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់​បង់​គ្រួសារ សាច់ញាតិ ទាំងនៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។ តំណាង​សមា​គ​ម​ ក៏បានរាយការណ៍ជូន សម្តេចតេ​ជោនា​យករដ្ឋមន្ត្រីថា សមាគមនេះ បានដើរ​តួនាទី​យ៉ាងច្រើន ​ទាំង​​នៅក្នុង​ប្រទេស​វៀតណាម និង កម្ពុជា ជាពិសេសបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង នៃកិច្ច​សហ​ប្របត្តិការទ្វេភាគី រវាង​ប្រទេសទាំងពីរ ហើយសមាគមនេះ ក៏មានអតីតដែលជាឯកអគ្គរដ្ឋទូត​វៀត​ណាមធ្លាប់ប្រចាំនៅ​កម្ពុជាផងដែរ។

សម្តេចតេជោ ក៏ជម្រាបជូន ប្រតិភូសមាគម វៀតណាម-កម្ពុជា ​ អំពីការរីកចម្រើន របស់សមាគម និង​បាន​ស្នើឱ្យសមាគម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី រវាងប្រទេសទាំងពីរ៕

ជឹម ណារី