ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានរដ្ឋវៀតណាម ទទួលជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម​វៀត​ណា​​ម នារសៀលថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញជួបសម្ដែងការគួរសម ជាមួយ ឯកឧត្ដម  ឯកឧត្តម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម​។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា     ក្នុងជំនួបនេះ សម្តេចតេជោបានជម្រាបជូន​ប្រធានរដ្ឋ​វៀ​ត​ណាម ង្វៀនភូត្រុង អំពីលទ្ធផល​នៃ​ជំនួប​រវាងសម្តេចតេជោជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយ​ករដ្ឋមន្ត្រីវៀតណាម  ហើយឯកឧត្តម ប្រធានរដ្ឋវៀតណាម​ក៏បានមានប្រសាសន៍ថា ប្រទេសយើង​ទាំង​ពី​រ​វៀត​ណាម កម្ពុជា ធ្លាប់មានប្រពៃណីរួមរស់ជាគ្នា និងជាប្រទេសជិតខាង ធ្លាប់​ប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធ​ជា​​​មួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំ នូវទំនាក់ទំនងកិច្ច សហប្រតិបត្តិ​ការល្អជាមួយ​គ្នា​​បន្តទៀត ជាពិសេសគឺធ្វើយ៉ាងណាឱ្យមានទំនុកចិត្តគ្នា ទៅវិញ​ទៅមក។ ឯកឧ​ត្តម​ប្រ​ធាន​រដ្ឋ​​ក៏បាន​ផ្តាំ​​ផ្ញើ​នូវការសួ​រសុ​ខទុក្ខ​ដល់​ព្រះករុណា ព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​ត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្តេចព្រះ​មហាក្ស​ត្រី នរោត្ដម មុនិនាថ សីហនុ ហើ​យ​បា​ន​ប​ញ្ជា​ក់ថា ឯកឧត្តមរីករាយ នឹងចាំទទួល​ព្រះរាជទស្សន​កិច្ច​រប​ស់ព្រះអង្គ​នៅ​ប្រទេ​សវៀត​ណា​ម នា​ពេ​ល​ខាងមុខនេះ។ ជាមួយនេះ ឯកឧត្តមប្រធានរដ្ឋ ក៏បាន អបអរសាទរជាថ្មីម្តងទៀត ចំ​ពោះ​ជោគជ័យ ដែ​លគណបក្សប្រជាជនកម្ពុជា សម្រេច​បានក្នុងការបោះ ឆ្នោត ដែលសម្តេចតេជោ ហ៊ុន សែ​ន ត្រូវ​បា​ន​ជ្រើសតាំងសារជាថ្មី ជានាយករដ្ឋមន្ត្រី សម្រាប់ អាណត្តិទី៦នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរ ឯកឧត្តមប្រធានរដ្ឋវៀតណាម ដែលត្រូវបាន​ជ្រើសរើស​ជា​​ប្រធា​នរដ្ឋវៀត​ណាមកាល​ពីពេលថ្មីៗកន្លងទៅនេះ ផងដែរ៕

ដោយ ជឹម ណារី