ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រូបថតប្រចាំសប្តាហ៍៖ វិមានឈ្នះ-ឈ្នះ នឹងសាងសង់រួចរាល់សម្រាប់មហាព្រឹត្តិការណ៍ជាតិនៅចុងឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ —

ដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ ដែលបានចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០១៦មក នឹងរួចរាល់សម្រាប់មហាព្រឹត្តិការណ៍ជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។ វិមានដែលមានទំហំ ៨០.០០០ ម៉ែត្រការ៉េនេះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ នាឱកាសប្រារព្ធទិវានយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ) ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា កាលពីឆ្នាំ១៩៩៨។

ដោយ ឡាញ់ វិសាល និង ហេង ច័ន្ទប៊ុនវឌ្ឈន៍