ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម​ អូស្មាន ហាស្សាន់  ចាត់ទុកសមាគមបញ្ញវន្តមុស្លិមអាស៊ាន ជាឃ្លាំងធនធានមនុស្សដ៏សំខាន់ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស

AKP ឥណ្ឌូណេស៊ី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — ថ្លែងក្នុងកិច្ចប្រជុំនៃការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ដែលធ្វើឡើង នៅក្រុង Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី០៦​ ដល់​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អូស្មាន ហាស្សាន់ ប្រធានសហភាព បញ្ញវន្តមុស្លិមកម្ពុជាបានលើកឡើងនៅព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ថា សមាគមបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ICMA ជាឃ្លាំងធនធានមនុស្សដ៏សំខាន់ និងចាំបាច់បំផុត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ជាសមាជិកប្រកបដោយចីរភាព។

ឯកឧត្ដមបានបន្តថា​ តាមរយៈសមាជិកប្រទេស ICMA  យើងនឹងបន្តពង្រឹង កិច្ចសហ ប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត ស្តីពីបម្លាស់ប្តូរបទពិសោធន៍ជំរុញការវិនិយោគ គ្រប់ទម្រង់ ក្នុងប្រទេសសមាជិក  និងការចូលរួមលើកស្ទួយ គ្រប់វិស័យនានា ក៏ដូចជាការ អភិវឌ្ឍធនធានមនុស្ស ទាំងចំណេះដឹង និងការច្នៃប្រឌិតផងដែរ។

ថ្លែងទៅកាន់តំណាងប្រទេសជាសមាជិក ICMA ចំនួន​១១​ប្រទេស ឯកឧត្ដមទេស រដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បញ្ជាក់ថា សក្តានុពលវិនិយោគ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសកម្ពុជាមានធនធានគ្រប់ គ្រាន់ទាំងវត្ថុធាតុដើម និងកម្លាំងពលកម្ម  ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន បានបើកទ្វារស្វាគមន៍ជានិច្ចដល់ បណ្តាវិនិយោគិនក្នុង និងក្រៅតំបន់មក បណ្តាក់ទុននៅកម្ពុជា៕

ដោយ សួស សំរិត