ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យឯកអគ្គរាជទូតតែងតាំងថ្មីប្រចាំប្រទេសអេហ្ស៊ីប និងអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ —

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលចេញទៅបំពេញបេសកកម្ម ការទូត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ ព្រឹទ្ធសភា