ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្តីពីលទ្ធផល នៃជំនួបពិភាក្សាទ្វេភាគី

AKP ហាណូយ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញធ្វើសន្និសីទ សារព័ត៌មានរួមគ្នា ស្តីពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី នៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា