ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកជនប៉ាឡេស្ទីន ស្វាគមន៍បរាជ័យដំណោះស្រាយជា ពង្រាងអាមេរិកដើម្បីថ្កោលទោសក្រុមហាម៉ាស់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — ក្រុមប៉ាឡេស្ទីន និងក្រុមអ្នកនយោបាយកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ បានស្វាគមន៍ចំពោះបរាជ័យការបោះឆ្នោតនៅ អ.ស.ប ក្នុងការគាំទ្រដល់ដំណោះស្រាយជាពង្រាងមួយរបស់ ស.រ.អា ដែលនឹងថ្កោលទោសការវាយប្រហាររបស់​ចលនាហាម៉ាស់ អ៊ីស្លាមលើប្រទេសអ៊ីស្រាអែល ។

លោក Sami Abu Zuhri អ្នកនាំពាក្យហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បរា ជ័យនៃដំណោះយជាពង្រាង ស.រ.អា នៅក្នុង អ.ស.ប គឺជាការធ្វើឱ្យអាម៉ាស់មុខមួយដល់រដ្ឋការ ស.រ.អា។ លោក Abu Zuhri បាននិយាយថា បរាជ័យនេះ គឺជាការបញ្ជាក់អះអាងមួយ នូវភាពស្របច្បាប់នៃការតស៊ូរបស់ប៉ាឡេស្ទីន នឹងជាការគាំទ្រខាងនយោបាយដ៏ធំមួយដល់ប្រជាជនប៉ាឡេស្ទីន ព្រមទាំងបុព្វហេតុដ៏ត្រឹមត្រូវ របស់ប៉ាឡេស្ទីន ។

កាលពីយប់ថ្ងៃព្រហស្បតិ៍ រដ្ឋសមាជិក ៨៧ ប្រទេសនៅក្នុងមហាសន្និបាត អ.ស.ប ( UNGA ​)បានបោះឆ្នោតគាំទ្រ ដែលតិចជាង ២ភាគបីនៃសំឡេងឆ្នោត នៅពេលដែល ៥៧ ប្រទេសបានបោះឆ្នោតប្រឆាំង ហើយ ៣៣ប្រទេសបោះ អនុប្បវាទ នោះ ។ ប្រធាន UNGA ​បានប្រកាសថា ដោយសារសំឡេងឆ្នោតមិនបានដល់ពីរភាគីបីនៃសំឡេងឆ្នោត របស់រដ្ឋសមាជិកទាំងអស់នោះ ដំណោះស្រាយជាពង្រាងនេះ បានទទួលបរាជ័យ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )