ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចចរចាសន្តិភាពយេម៉ែនចាប់ផ្តើមក្នុងប្រទេសស៊ុយអែត

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — កិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលយេម៉ែន និងពួកឧទ្ទាមហ៊ូធី ដែលសម្របសម្រួលដោយ អ.ស.ប បានចាប់ផ្តើមនៅក្នុងប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍ នេះ ។

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Margot Wallstrom  បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានពេលព្រឹកមួយ នៅមុនកិច្ចចរចានោះថា ប្រជាជនយេម៉ែន មិនថា កូនក្មេងទេ បាននឹងកំពុងរង់ចាំរួចស្រេចហើយ នូវសន្តិភាពដ៏យូរលង់មួយ ។

លោក Wallstrom  បានស្វាគមន៍ភាគីនានាដែលមកកាន់ប្រទេសស៊ុយអែត ដោយរំលឹកឡើងវិញថា ឥឡូវវាស្រេចតែលើពួកគេទេ ក្នុងការព្យាយាមដោះដ្រាយជម្លោះនេះ នឹងបាននិយាយបន្ថែមថា ខ្ញុំសង្ឃឹមថា គេនឹងធ្វើឱ្យមានការជឿនលឿន ក្នុងអំឡុងប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងទីក្រុងស្តុកខុល ។

បេសកជនពិសេស អ.ស.ប លោក  Martin Griffiths ក៏បានសំដែងនូវសេចក្តីសង្ឃឹមផងដែរ នៅឯសន្និសីទសារព័ត៌មានមួយថា ​គេអាចធ្វើឱ្យមានការជឿនលឿនយ៉ាងខ្លាំងឆ្ពោះទៅរកសន្តិភាពនៅទីក្រុងស្តុកខុលនេះ ។ លោកបាននិយាយថា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ យើងអាចស្វែងរកដំណោះស្រាយបញ្ហានានា ឱ្យបានជាក់លាក់ ដែលអាចបន្ធូរបន្ថយនូវការរងទុក្ខនេះ ។

តាមលោក  Elolawadi  ប្រធានភ្នាក់ងារព័ត៌មានសាធារណៈនៅឯការិយាល័យ នៃបេសកជនពិសេសរបស់អគ្គលេខាធិការ អ.ស.ប  សម្រាប់ប្រទេសយេម៉ែន ( OSESGY  ) ឱ្យដឹងថា កិច្ចចរចាដែលធ្វើឡើងនៅ ឯ Johannesberg Gastle  ចម្ងាយប្រហែល ៦០គីឡូម៉ែត្រខាងជើងទីក្រុងស្តុកខុលនោះគេរំពឹងថា នឹងមាន  រយៈពេលប្រហែលមួយសប្តាហ៍ដែលផ្អែកទៅលើការជឿនលឿននៃការពិគ្រោះយោបល់គ្នា ។

ពួកអ្នកជំនាញការខ្លះសង្ឃឹមថា ការពិគ្រោះយោបល់គ្នានៅស៊ុយអែត នឹងពិភាក្សាគ្នាពី​វិធានការ កសាងជំនឿទុកចិត្តគ្នារវាងភាគីយេម៉ែននានា , ការចរចាគ្នាស្តីពីពួកអ្នកទោសនឹងកិច្ចព្រមព្រៀងប្តូរពួកអ្នកទោសគ្នា ក៏ដូចជាការបើកឡើងវិញព្រលានយន្តហោះអន្តរជាតិ Sanaa  ។

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )