ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋមន្ត្រីរុស្ស៊ីថា វិនិយោគក្នុងស្រុកជាប្រភពសំខាន់នៃកំណើនសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី ០៧ ខែ ធ្នូ   ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីទ្រីម៉េដវ៉េដេវ ( Dnitry Medvedev ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចជាតិរុស្ស៊ីគេអាចជំរុញជាសំខាន់តាមរយៈការធ្វើវិនិយោគក្នុងស្រុក ។

លោក ម៉េដវ៉េដេវ បាននិយាយនៅក្នុងបទសម្ពាសន៍មួយជាមួយបណ្តាញទូរទស្សន៍រុស្ស៊ីថា សេដ្ឋកិច្ចជាតិមួយអាចអភិវឌ្ឍន៍ជាដំបូងដោយការធ្វើវិនិយោគក្នុងស្រុក ដែលបានបង្ហាញឱ្យឃើញថា ជាលទ្ធផលមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក ។

លោកបាននិយាយបន្ថែមថា ជាទូទៅយើងមានសេដ្ឋកិច្ចដ៏ខ្លាំងមួយជា សេដ្ឋកិច្ចនៃប្រទេសកំពុង អភិវឌ្ឍន៍យ៉ាងលឿនមួយ ។ ដូច្នេះយើងត្រូវយកមកធ្វើជាអាទិភាពប្រភពនៃការអភិវឌ្ឍដោយផ្ទាល់ខ្លួន របស់យើង ។ តាមលោកនាយករដ្ឋមន្ត្រីឱ្យដឹងថា ផលិតផលក្នុងស្រុកទាំងមូល ( GDP ) របស់ប្រទេសរុស្ស៊ីបានកើនឡើង ១,៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ក្នុងខែមករា ដល់ខែតុលា ដែលជួនពេលគ្នាជាមួយ ការពិនិត្យមើលឡើងវិញប្រចាំខែថ្មីបំផុតរបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ។​

លោកបានកត់សម្គាល់ថា រុស្ស៊ីបានដោះស្រាយបញ្ហាសំខាន់នៃសន្តិសុខស្បៀងហើយ កំពុងផ្គត់ផ្គង់ដល់ទីផ្សារពិភពលោកជាមួយនឹងស្បៀងផ្សេងៗ ។ លោកបាននិយាយបន្ថែមថា ដូចគ្នានេះក៏បាននិយាយយោងផងដែរ ទៅដល់ការអភិវឌ្ឍផ្នែក  ស្សាហកម្មនានា ដូចជាឧស្សាហកម្មការពារនិងឧស្សាហកម្មឱសថ ដែលនៅទីនោះតម្រូវការត្រូវបានគេជំរុញ ព្រមជាមួយនឹងការធ្វើវិនិយោគនេះ ។

នៅពេលជាមួយគ្នានោះដែរ លោក ម៉េដវ៉េដេវ បាននិយាយថា វិនិយោគបរទេស គឺជាប្រភពទី២ចំពោះសេដ្ឋកិច្ចជាតិហើយថា ប្រទេសរុស្ស៊ីនឹងបង្កើតនូវបរិយាកាសឱ្យបានកាន់តែប្រសើរឡើង ដើម្បីទាក់ទាញការធ្វើវិនិយោគថែមទៀត ពីបណ្តាប្រទេសដទៃទៀត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)