ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសចិនធ្វើជាម្ចាស់ផ្ទះ​ក្នុងការប្រារព្វទិវាស៊ើបអង្កេតជាអន្តរជាតិ ប្រឆាំងនឹងអំពើពុករលួយ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨​ — កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីត្រួតពិនិត្យជាន់ខ្ពស់មួយរូបបានអំពាវនាវឱ្យមានការគាំទ្រ​សិទ្ធិអំណាចរបស់ អ.ស.ប និងតួនាទីជាគោលការណ៍នៃសន្ធិសញ្ញា អ.ស.ប ប្រឆាំងនឹង​អំពើពុក​រលួយនៅក្នុងកិច្ចសហ-ប្រតិបត្តិការប្រឆាំងអំពើពុករលួយជាសាកល។

លោក Yang Xiaodu អនុប្រធានលេខាធិការនៃគណៈកម្មាធិការកណ្តាល​គណៈបក្ស​កុំមុយនីស្តចិន​សម្រាប់ការត្រួតពិនិត្យការដាក់វិន័យ(CCD) នឹងជាប្រធានគណៈកម្មាធិការ​ជាន់​ខ្ពស់ជាតិ​ បានធ្វើការកត់សម្គាល់បែបនេះ នៅឯការប្រារព្វទិវាប្រឆាំងនឹងអំពើពុករលួយ​អន្តរជាតិ​លើកទី១៥​ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។​

លោក​ យ៉ាង បានអំពាវនាវឱ្យមានការគ្រប់គ្រងឱ្យកាន់តែប្រសើរឡើងយ៉ាងពេញលេញ និងយ៉ាងម៉ត់ចត់បំផុត​ចំពោះគណៈបក្ស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុង​ប្រទេសចិន។ អគ្គលេខាធិការ អ.ស.ប លោក អង់តូនីញ៉ូ ហ្គុទ័ររ៉េស បានផ្ញើសារអបអរសាទរមួយ​សម្រាប់ព្រឹត្តិការណ៍នេះ ដោយអះអាងថា អ.ស.ប បានផ្តល់តម្លៃ និងគាំទ្រដល់ព្រឹត្តិការប្រឆាំងនឹង​អំពើ​ពុក​រលួយជាអន្តរជាតិនេះ។ ពួកតំណាងមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិនានានៅក្នុងប្រទេសចិន​ប្រមាណ​១២៥ប្រទេស បានចូលរួមនៅក្នុងពិធីនេះ៕

( ប្រភព ស៊ីនហួៈ បកប្រែដោយលោក មាស សំអុល )