ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរប៉ង់តាហ្គោនបញ្ជូនទ័ពអាកាសទៅអ៊ុយក្រែនបន្ទាប់ពីមានឧបទ្ទវហេតុកងទ័ពជើងទឹកដែលពាក់ព័ន្ធនឹងរុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៧.១២.១៨)

អ៊ុយក្រែន៖ ក្រុមមន្ត្រីអាមេរិកបាននិយាយថាយន្តហោះសង្កេតការណ៍កងទ័ពអាកាសរបស់អាមេរិកបានហោះហើរនៅលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍នេះក្នុងបេសកកម្មមួយដើម្បីបង្ហាញការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានចាប់យកនាវាចម្បាំងអ៊ុយក្រែន ៣ គ្រឿងនៅសមុទ្រអាហ្សូវកន្លងមក។

ការប្រឈមមុខដាក់គ្នារវាងក្រុងគៀវនិងក្រុងម៉ូស្គូកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាគឺជាការប៉ះទង្គិចផ្នែកយោធាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលរុស្ស៊ីបញ្ចូលឧបទ្វីបគ្រីមៀចូលជាផ្នែកមួយនៃទឹកដីរបស់ខ្លួននិងជម្លោះដែលផ្ទុះឡើងនៅភាគខាងកើតអ៊ុយក្រែន។

មន្ទីរបញ្ចកោណអាមេរិកបាននិយាយថាយោធាអ៊ុយក្រែនបានស្នើសុំទ័ពអាកាសដែលជាប្រភេទយន្តហោះសង្កេតការ ​ ដោយមានដឹកអ្នកសង្កេតការណ៍​ពីសហរដ្ឋអាមេរិក, កាណាដា, អាល្លឺម៉ង់, បារាំង, អង់គ្លេស, រ៉ូម៉ានី និងអ៊ុយក្រែននៅក្នុងយន្តនោះ រួមគ្នា ។