ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការបំពុលក្នុងខ្យល់នៅឥណ្ឌាបានឆក់យកជីវិតមនុស្សជាង១លាន២៤សែននាក់ក្នុងឆ្នាំ២០១៧

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៧.១២.១៨)

ឥណ្ឌា៖ យោងតាមការសិក្សាដែលចេញផ្សាយក្នុងទស្សនាវដ្ដី សុខភាពមួយរបស់ឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថាខ្យល់បំពុលក្នុងប្រទេសឥណ្ឌាបានឆក់យកជិវិតមនុស្សជាង ១លាន២៤សែននាក់នៅក្នុងឆ្នាំ ២០១៧ ឬ ១២,៥% នៃចំនួនអ្នកស្លាប់សរុបក្នុងឆ្នាំនោះ។

ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្រមកពីស្ថាប័នផ្សេងៗគ្នាក្នុងប្រទេសឥណ្ឌានិងជុំវិញពិភពលោកបាននិយាយថាជាង ៥១ ភាគរយនៃអ្នកដែលបានស្លាប់ដោយសារខ្យល់បំពុលមានអាយុក្រោម​​ ៧០ ឆ្នាំ។

​​មនុស្សប្រមាណជាង ៦៧០.០០០ នាក់បានស្លាប់ដោយសារការបំពុលខ្យល់អាកាសនៅបរិយាកាសខាងក្រៅនិងជាង ៤៨០.០០០នាក់ទៀតដោយសារការបំពុលខ្យល់ក្នុងផ្ទះសម្បែងរបស់ខ្លួនដោយសារការប្រើប្រាស់គ្រឿងឆេះជាវត្ថុរឹងដើម្បីចម្អិនអាហារ។

កំទេចសារធាតុពុលក្នុងខ្យល់នៅរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថាជាសារធាតុប៉េអឹម​ ២.៥ ​អាចជ្រាបចូលទៅក្នុងសួតនិងបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។