ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ហាងលក់ទំនិញទីតំាងទេសចរណ៍មួយចំនួនក្នុងទីក្រុងប៉ារីសត្រូវបានបិតដោយការបារម្ភអំពីអំពើហឹង្សា​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៧.១២.១៨)

បារាំង៖ តាមទូរទស្សន៍បរទេសបានរាយការណ៍មកថា កំពូលតួអេហ្វហ្វែល សារមន្ទីរ ល៉ូវ និងហារលក់ទំនិញមួយចំនួន នៅទីលានសង់អេលីហ្សេ ក្នុងទីក្រុងប៉ារីសបានបិតនៅពេលដែលអាជ្ញាធរបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ថា អាចនឹងមានអំពើហឹង្សាកើតមានថ្មីទៀតនៅពេលដែលក្រុមអាវលឿងនំាគ្នាធ្វើបាតុកម្មជាថ្មីនៅថ្ងៃសៅរ៍នេះដែលធ្វើឲ្យអាណត្តិរបស់ប្រធានាធិបតីបារំាង លោកអេម៉ានូអ៊ែល ម៉ាក្រុង ត្រូវជួបនូវវិបត្តដ៏ធំបំផុត ។

មន្រ្តីមួយរូបរបស់ក្រសួងមហាផ្ទៃបានប្រាប់អ្នកកាសែតថា អាជ្ញាធរបានប្រុងជើងការទប់ទល់នឹងអំពើហឹង្សា ដែលអាចនឹងកើតមាននៅថ្ងៃសៅរ៍នេះ ក្រោយពីបានទទួលព័ត៌មានថា ក្រុមបាតុករទំាងស្តាំនិយម និងឆ្វេងនិយមគ្រោងនឹងប្រមូលផ្តុំគ្នាក្នុងទីក្រុងប៉ារីស ។

នាយករដ្ឋមន្ត្រីបារំាង លោក អេឌូអាដ ហ្វីលីព បាននិយាយថា កងកម្លំាងប៉ូលីសចំនួន ៨.០០០ នាក់ត្រូវបានដាក់ពង្រាយ រួមជាមួយនឹងរថពាសដែករាប់សឹបគ្រឿង ដើម្បីទប់ទល់នឹងស្ថានការណ៍ ។​