ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាជិកព្រឹទ្ធសភាហ្វីលីពីនមួយរូបជំរុញលោកឌុយទែរតេឲ្យធ្វើតេស្តរកសារជាតិញៀនក្នុងខ្លួន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៧.១២.១៨)

ហ្វីលីពីន៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា សមាជិកព្រឹទ្ធសភាហ្វីលីពីនមួយរូបកាលពីថ្ងៃព្រហស្បតិ៍នេះ បានជំរុញប្រធានាធិបតី លោករ៉ួឌ្រីហ្គោ ឌុយទែរតេឲ្យធ្វើតេស្តរកសារជាតិញៀនក្នុងខ្លួន បន្ទាប់ពីលោកឌុយទែរតេបាននិយាយលេងសើចថាគាត់ប្រើកញ្ឆា ក្នុងពេលទៅចូលរួមកិច្ចប្រជុំកំពូលប្រចាំតំបន់កាលពីថ្មី ៗ នេះ នៅក្នុងប្រទេសសឹង្ហបុរី។

ក្នុងសន្ទរកថាមួយដែលគាត់បានធ្វើកាលពីថ្ងៃចន្ទ លោកប្រធានាធិបតីហ្វីលីពីន បាននិយាយថាគាត់ត្រូវប្រើកញ្ឆា ដើម្បីកុំឲ្យងងុយ ក្នុងពេលចូលរួមប្រជុំកិច្ចប្រជុំកំពូលរបស់អាស៊ានក្នុងប្រទេសសឹង្ហបុរី កាលពីខែ វិច្ឆិកា នេះ ដែលក្នុងពេលនោះដែរ លោកឌុយទែរតេ
ក៏បានគេចមិនចូលប្រជុំកិច្ចប្រជុំ មួយចំនួនផងដែរ ។

អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន បាននិយាយក្នុងសន្និសីទកាសែតថា លោកឌុយទែរតេមិនខ្វល់នឹងសម្តីរបស់សមាជិកព្រឹទ្ធសភានោះ ទេ និងនិយាយទៀតថាគួរតែជាសមាជិកព្រឹទ្ធសភារូបនោះឈ្មោះ ទ្រីឡានេស ដែលត្រូវទៅធ្វើតេស្តរកសារជាតិញៀនក្នុងខ្លួនវិញ ។​​​