ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន នឹងបន្តបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បន្តបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិ​យ​ម​​វៀតណាម នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវ​ការនៅប្រទេស​ឡាវ​ហើយនោះ។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេ ជោនា​យ​ក​រដ្ឋមន្ត្រីបានសរសេរថា នៅរសៀលថ្ងៃទី០៦ ខែធ្នូ នេះ ខ្ញុំនឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា ចា​កចេញពីប្រទេសឡាវឆ្ពោះទៅកាន់ ប្រទេសវៀតណាម ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវ​ការ២​ថ្ងៃ​​ទៀត នៅទីក្រុងហាណូយ។ នៅវៀតណាម ខ្ញុំគ្រោងជួប ឯកឧត្ដម ង្វៀនហ្វ៊ូ​ជុង ប្រធានរដ្ឋ និ​ង​ លោកជំទាវ ង្វៀនធីគឹមងិន ប្រធានរដ្ឋសភា វៀតណា​ម។

ទន្ទឹមនឹងនោះដែរ ខ្ញុំនឹងជួបពិ​ភា​ក្សា​​ទ្វេ​ភាគីជាមួយ ឯកឧត្ដម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម​។ ដំណើរទស្សន​កិច្ច​រប​ស់​ខ្ញុំ​នៅវៀតណាមគឺដើម្បីពង្រឹងនិងពង្រីក នូវចំណងទាក់ទងជាមិត្តភាពនិងសហប្រតិបត្តិការ​ ព្រ​ម​​​ទាំងពិភាក្សាការងារ ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរផង និងពិភា​ក្សា​​​​​​លើបញ្ហាអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផង។ ក្រៅពីនេះ ខ្ញុំគ្រោងនឹងចូលរួមកិច្ចសន្ទ​នា​​ធុរ​កិ​ច្ច​កម្ពុជា-វៀតណាម និងជួបសមាគមមិត្តភាពកម្ពុជា-វៀតណាមផងដែរ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ដោយ ជឹម ណារី