ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតី ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត នៅខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ —

ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អញ្ជើញជាអធិបតី ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តដើម្បីសហគមន៍យើង” ដែលប្រារព្ធធ្វើឡើងនៅបរិវេណប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។

រូបថត៖ ស៊ុម វណ្ណា