ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនទទូចដល់បណ្តាប្រទេសអភិវឌ្ឍន៍ឱ្យបំពេញនូវការសន្យាជំនួយរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិននៅ អ.ស.ប លោក​ ម៉ាចាវសូ ( Mazhaoxu ) កាលពីថ្ងៃអង្គារ បានអំពាវនាវដល់បណាប្រទេសអភិវឌ្ឍន៍ផ្លូវការ ( ODA ) ព្រមទាំងបង្កើតនូវបរិយាកាសគួរជាទីពេញចិត្ត សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមទាំងបណ្តាប្រទេសដែលមានចំណូលមធ្យមផង ។

នៅឯកិច្ចប្រជុំថ្នាក់ខ្ពស់ ស្តីពីគម្លាតនិងការអនុវត្តដែលប្រឈមមុខដោយបណ្តាប្រទេសដែលមាន ចំណូលមធ្យមដែលព្យាយាមអនុវត្តន៍នូវគោលដៅ ដែលបានកំណត់ដោយរបៀបវារៈសម្រាប់ការអភិវឌ្ឍ ដែលមាននិរន្តរភាព ឆ្នាំ ២០៣០នោះ លោក ម៉ា បាននិយាយថា បច្ចុប្បន្នស្ថានការណ៍អន្តរជាតិ មានភាព ស្មុគស្មាញ ។ ការបង្កើនលទ្ធិឯកតោភាគី និយមនិងលទ្ធិការពារទំនិញក្នុងស្រុកបានដាក់ឱ្យលទ្ធិពហុភាគីនិយម និងតួនាទីរបស់ អ.ស.ប ស្ថិតនៅក្រោមការវាយប្រហារនឹងមានការប៉ះពាល់ជាអវិជ្ជមានដល់បរិយាកាសខាងក្រៅរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។

បេសកជនចិនបាននិយាយថា សហគមន៍អន្តរជាតិគួរតែធ្វើការឱ្យបានខ្លាំងក្លា ដើម្បីផ្តល់ឱ្យដល់ បញ្ហាការអភិវឌ្ឍនូវសារៈសំខាន់កាន់តែធំឡើង ក្នុងក្របខ័ណ្ឌនយោបាយម៉ាក្រូ ហើយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍គម្បីពង្រឹងនូវការឯកភាពគ្នារបស់ខ្លួន ដើម្បីការពារផលប្រយោជន៍រួមរបស់ខ្លួន ។

លោក ម៉ា បាននិយាយថា ចិនជាប្រទេសកំពុងអភិវឌ្ឍន៍យូរមកហើយ ហើយនឹងមិនមានការផ្លាស់ប្តូរណាមួយនៅក្នុងទិសដៅនេះទេ ដែលក្នុងនោះចិននឹងធ្វើការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដោយមិនគិតថា មានការផ្លាស់ប្តូរស្ថានការណ៍អន្តរជាតិយ៉ាងម៉េចនោះឡើយ ។

លោកបាននិយាយថា ចិនត្រៀមខ្លួនធ្វើការជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ច សហប្រតិបត្តិការខាងត្បូង ខាងត្បូង , ជំរុញការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវព្រមទាំងរួមចំណែកធ្វើឱ្យ មានវិបុលភាពដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដូចជាការបង្កើតសហគមន៍មួយ ដែលមានអនាគតដូចគ្នាសម្រាប់មនុស្សជាតិ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)