ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងត្បូងនឹងលើកយកមកបង្ហាញពីជម្រើសទុកជាមុន នៃតំបន់មួយចំនួនដែលគ្រប់គ្រងដោយយោធា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋាភិបាល និងគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច​(DP) បានព្រមព្រៀង​គ្នា​កាល​ពីថ្ងៃពុធ ក្នុងការលើកពីឡើងពីការជ្រើសរើសទុកជាមុន​នៃតំបន់ដែលមានភាពប្រទាំង​ប្រទើសមួយ​ដែលធ្វើម្ចាស់ដោយកងកម្លាំងយោធា ដើម្បីជួយកាត់បន្ធូរបន្ថយនូវភាពលំបាក​របស់អ្នកស្រុករស់នៅក្នុងតំបន់ទាំងនោះ។

បន្ទាប់ពីមានកិច្ចប្រជុំពិគ្រោះយោបល់មួយ ពួកគេបានសម្រេចចិត្តថា នឹងលើក​ឡើងពី​ចំណាត់ថ្នាក់នៃតំបន់មួយចំនួន​នៅ២១កន្លែង​ ដែលមានផ្ទៃដីសរុបប្រមាណ៣៣៧លាន​ម៉ែត្រការ៉េ។

តំបន់សំខាន់ៗ​ដែលកំពុងដំណើរការ ​គឺមានទំហំជាងគេ ចាប់តាំងពីឆ្នាំ១៩៩៤ នៅពេល​ដែលកូរ៉េខាងត្បូ បានលើកឡើងពីការកំណត់ទៅលើតំបន់មួយចំនួន​ដែលមានផ្ទៃដីសរុប​ប្រមាណ​​​១.៧ប៊ីលានម៉ែត្រការ៉េ។

រដ្ឋាភិបាលបានយកតំបន់តំបន់ទាំងនោះ ដែលបានគ្រប់គ្រង​នៅក្បែរព្រំដែនអន្តរកូរ៉េ កន្លែងដែលដែល​អ្នកស្រុកកំពុងរស់នៅ នឹងមិនត្រូវបានប៉ះពាល់ដោយ​កិច្ចសហប្រតិបត្តិការ​យោធាននោះទេ។

តំបន់យោធាសំខាន់មួយចំនួន នឹងត្រូវលើកឡើងនោះគឺភាគច្រើន​ស្ថិតនៅតាមតំបន់​ព្រំដែនក្នុងខេត្ត Gangwon ភាគឦសាននៃប្រទេស ហើយនិងនៅខេត្ត Gyeonggi ដែលស្ថិត​នៅជុំវិញទីក្រុងសេអ៊ូល។

ការជ្រើសរើសសម្រាប់តំបន់យោធារបស់កូរ៉េខាងត្បូង ត្រូវបានគេចាត់ជាកន្លែងស្ថិតនៅ​ក្នុង​​កម្រិតខ្ពស់​នៃការប្រឈមមុខដាក់គ្នានៅអន្តរកូរ៉េ​៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )