ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សេចក្តីលម្អិតអំពីកិច្ចប្រជុំយន្តការសន្ធិសញ្ញាសន្តិភាពរុស្ស៊ី-ជប៉ុន​ នឹងត្រូវប្រកាសនាពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — ស្រ្តីអ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី ម៉ារៀរ ហ្សាហ្ការ៉ូវ៉ា​ បាននិយាយដោយ​សង្ខេប​មួយកាលពីថ្ងៃពុធថា កិច្ចប្រជុំនានាស្តីពីយន្តការសន្ធិសញ្ញាសន្តិភាព គឹស្ថិតនៅក្រោម​ការ​ពិចារណាមួយចំនួន សេចក្តីលម្អិត​នឹងត្រូវបានគេប្រកាស​នៅក្នុងពេលឆាប់ៗ​ខាងមុខ​នេះ។

លោកស្រីបាននិយាយនៅពេលដែលគេបានសួរថា តើនៅពេលណាកិច្ចប្រជុំរបៀបវារៈ​នេះ អាចនឹងត្រូវបានគេធ្វើឡើង​ ហើយមាននរណាខ្លះនឹងត្រូវចូលរួមនៅក្នុងពេលនោះ។

ប្រធានាធិបតីរុស្ស៊ី លោក ​វ្ល៉ាឌីមៀរ ពូទីន​ បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយ​នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនសូ អាបេ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេស​អាហ្សង់ទីន ថា ភាគីទាំងពីរបានព្រមព្រៀងគ្នា​ទៅលើរបៀបវារៈថ្មីមួយ ដើម្បីដោះស្រាយបញ្ហា​សន្ធិសញ្ញាសន្តិភាព ។

សេវាព័ត៌មានក្រសួងការបរទេសជប៉ុន ​បានប្រាប់ទីភ្នាក់សារព័ត៌មានTASSកាលពី​ថ្ងៃចន្ទ​ថា អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក អ៊ី ហ្គោម៉ូហ្គូឡូ និងសមភាគីជប៉ុន​លោក តាកូ ម៉ូរី បានក្លាយជាបេសកជនរបស់មេដឹកនាំទាំងពីរ​ ក្នុងការអនុវត្តនូវរាល់កិច្ចសម្របសម្រួលនានា។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ នឹងត្រួតពិនត្យមើលដំណើរការនៃការសម្រប​សម្រួល​នេះ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )