ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចប្រជុំកំពូលលើកទី១១នៃវេទិកាពិភពលោក ស្តីអំពី​ការធ្វើចំណាកស្រុក និង ការអភិវឌ្ឍប្រព្រឹត្តិទៅនៅក្នុងប្រទេសម៉ារ៉ុក

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — កិច្ចប្រជុំកំពូលលើកទី១១នៃវេទិកាពិភពលោក ស្តីអំពី​ការធ្វើចំណាកស្រុក និង​ការអភិវឌ្ឍ​(GFMD) បានប្រព្រឹត្តិទៅនៅក្នុងប្រទេសម៉ារ៉ុកកាលពីថ្ងៃពុធ ដោយមានការចូលរួម​ពី​ប្រទេស​ជាង​១០០ប្រទេស។​

ស្ថិតក្រោមប្រធានបទ «ការប្តេជ្ញាចិត្តជាអន្តរជាតិប្រកបដោយការគោរព ​ដើម្បីដោះ​ស្រាយ​​ប្រកបដោយសក្តានុពលនៃរាល់ការធ្វើចំណាកស្រុក និងការអភិវឌ្ឍ» ដោយកិច្ចប្រជុំ​កំពូល​នេះ បង្ហាញនូវ ឱកាសមួយសម្រាប់សហគមន៍ចំណាកស្រុកលើពិភពលោក ដើម្បីឆ្លុះ​បញ្ចាំង​ចំពោះចំនួននៃបញ្ហាមួយដែលជាប់ទាក់ទងទៅនឹងការធ្វើចំណាកស្រុក។

វាបានបម្រើដល់ការរៀបចំជាជំហានៗផងដែរ សម្រាប់ការអនុម័តការបង្រួបបង្រួម​ពិភពលោក​ជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក សម្រាប់ការធ្វើចំណាកស្រុក ដែលត្រូវ​បានគេគ្រោងធ្វើឡើងនៅទីក្រុង Marrakech នាថ្ងៃទី១០-១១ខែធ្នូខាងមុខនេះ។

កិច្ចប្រជុំកំពូលចំនួនបីថ្ងៃនេះ ជួបប្រជុំគ្នានូវរដ្ឋមន្រ្តី និងពួកបន្ត្រីនានាមកពីបណ្តា​ប្រទេស​នានាលើពិភពលោក ក្នុងគោលបំណងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការគ្នា​ ចំពោះការពង្រឹងកិច្ចទំនាក់ទំនងគ្នាទៅវិញទៅមក រវាងការធ្វើ​ចំណាកស្រុក និងកិច្ចអភិវឌ្ឍន៍៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )