ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រុស្ស៊ីព្រមានប្រទេសស៊ីបចំពោះការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយយោធាលើទឹកដីរបស់ខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.១២.១៨)

រុស្ស៊ី៖ កាលពីថ្ងៃពុធប្រទេសរុស្ស៊ីបានព្រមានអាជ្ញាធរនៅក្នុងប្រទេសស៊ីបមិនឲ្យអនុញ្ញាតឲ្យអាមេរិកដាក់ពង្រាយយោធានៅលើទឹកដីរបស់ខ្លួនឡើយ ដោយរុស្ស៊ីនិយាយថាទង្វើមួយនេះនឹងអាចនាំឱ្យមានគ្រោះថ្នាក់និងបង្កអស្ថិរភាពដល់តំបន់នៃទីប្រជុំកោះក្នុងសមុទ្រមេឌីទែរ៉ាណេ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថាក្រុងម៉ូស្គូបានដឹងពីអ្វីដែលហៅថាជាផែនការប្រឆាំងរុស្ស៊ីដែលមានពាក់ព័ន្ធរវាងប្រទេសស៊ីបនិងយោធាអាមេរិកដោយរុស្ស៊ីបាននឹងកំពុងឃ្លំាមើលពីការបង្កើតមូលដ្ឋានកងទ័ពនៅទីនោះ។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា គោលបំណងនៃការពង្រាយយោធាមិនត្រូវបានលាក់បាំងឡើយគឺធ្វើឡើងយ៉ាងច្បាស់ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់រុស្ស៊ីដែលកំពុងកើនឡើងនៅក្នុងតំបន់នោះដែលកើតចេញពីប្រតិបត្តិការដ៏ជោគជ័យរបស់យោធារុស្ស៊ី នៅក្នុងប្រទេសស៊ីរី ។