ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សិក្ខាសាលាស្ដីពី​ កិច្ចសន្ទនាអន្តរជាតិជំនឿសាសនាក្រោមប្រធានបទ “សាសនិកគ្មានគ្រឿងញៀននិងការគោរពច្បាប់ចរាចរណ៍”

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​ បូណា​៖​


​ ក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី៦ខែធ្នូនេះបានបើក សិក្ខាសាលា ស្ដីពីកិច្ចសន្ទនាអន្តរជាតិជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនា ក្រោមប្រធានបទ “សាសនិកគ្មានគ្រឿងញៀននិងការគោរពច្បាប់ចរាចរណ៍” លើកទី៧ ។


សិក្ខាសាលនេះរៀបចំឡើងនៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយ​មានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងរាជធានីគ្រប់ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បរិស័ទ មកពីទូទាំងព្រះរាជាណាចក្រកម្ពុជា ចំនួនប្រមាណ ៩០០នាក់ ។


សូមបញ្ជក់ថា សិក្ខាសាលានេះ រៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាសនិកគ្រប់សាសនា ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានដល់ដឹងពីវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធិភាព៕