ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឆ្លងឆ្នាំសកលឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោង​ធ្វើនៅវិមានឈ្នះ ឈ្នះ ដោយមានការប្រគំតន្ត្រីសម័យខ្នាតធំ ស្តង់តាំងពីព័ណ៌ផលិតផល និងការសម្តែងសិល្បៈបុរាណខ្មែរ សម័យ ជាច្រើនប្រភេទ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


​ អាជ្ញាធរភ្នំពេញ​បានអះអាងថា​ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិនិងគណៈកម្មាធិការអន្តរក្រសួង​ និង​មានការរៀបចំប្រារព្វពិធីឆ្លងឆ្នាំសកល២០១៨ឈានចូល២០១៩ដែល កម្មវិធីនេះប្រព្រឹត្តទៅនាថ្ងៃច័ន្ទទី៣១ធ្នូ២០១៨ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍លីយ៉ុង ផាត់មហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ដោយមានការរៀបចំប្រគំតន្ត្រីសម័យខ្នាតធំ អមដោយដាក់ស្តង់តាំងពីព័ណ៌ផលិតផល ការសម្តែងសិល្បៈបុរាណខ្មែរ សម័យ ជាច្រើនប្រភេទ។


យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា​ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សម្តេចបទ្រង់ឯកឧត្តមលោកជំទាវ អ្នកឧកញ្ញា លោក លោកស្រីនិងបងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រារព្វវិធីឆ្លងឆ្នាំសលកនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។

ដោយឡែកឆ្នាំនេះគឺជាខួបលើកទី២០នៃការបញ្ចប់សង្គ្រាមនៅកម្ពុជានិងការអនុវត្តប្រកបដោយជោគជ័យ នយោបានឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិនិងគណៈកម្មាធិការអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំប្រារព្វពិធីឆ្លងឆ្នាំសកល២០១៨ឈានចូល២០១៩ដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទទី៣១ធ្នូ២០១៨ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍លីយ៉ុង ផាត់មហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ដោយមានការរៀបចំប្រគំតន្ត្រីសម័យខ្នាតធំ អមដោយដាក់ស្តង់តាំងពីព័ណ៌ផលិតផល ការសម្តែងសិល្បៈបុរាណខ្មែរ សម័យ ជាច្រើនប្រភេទ។
​ សេចក្តី​ជូន​ដំណឹង​ដដែល​ បាន​បញ្ជាក់​ថា​ ដើម្បីញុំាងអោយបរិយាកាសក្នុងពិធីឆ្លងឆ្នាំសកល២០១៨ នេះប្រព្រឹត្តទៅប្រកបដោយមហោឡារិក អធិកអធម និងសប្បាយរីករាយ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញសម្តេចទ្រង់ឯកឧត្តមលោកជំទាវ អ្នកឧកញ្ញា លោក លោកស្រីនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពិធីឆ្លងឆ្នាំសកលនៅបរិវេណឈ្នះ ឈ្នះអោយបានច្រើនកុះករ៕