ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីរ៉ង់ដាក់បន្ថែមនាវាមុជទឹកថ្មី២គ្រឿងទៀតដល់កងនាវានៃកងនាវាចរ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា  ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មាន IRNA ផ្លូវការរាយការណ៍ថា កងនាវាចរអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានបន្ថែម នាវាមុជទឹកថ្នាក់ Ghadir-Class ថ្មី២គ្រឿងទៀត ឱ្យកងនាវានៃកងនាវាចររបស់ខ្លួននៅក្នុងដែនទឹកភាគខាងត្បូង។

IRNA  បាននិយាយថា នាវាមុជទឹកនេះ មានសមត្ថភាពបាញ់មីស៊ីលគ្រាប់បែកបាញ់នាវា និងគ្រាប់ មីនពីក្រោមផ្ទៃទឹកទៅលើផ្ទៃទឹក ។

IRNA បាននិយាយបន្ថែមថា នាវាទាំងពីរគ្រឿងនេះក៏មានសមត្ថភាពផងដែរ ក្នុងការដឹកបុគ្គលិក ទៅកាន់ដីគោក ដែលនៅជិតគ្នា ។

នាវាមុជទឹកទាំងពីគ្រឿងនេះ ត្រូវបានគេបង្ហាញជាសាធារណៈក្នុងអំឡុងនៃការធ្វើពិធីមួយ ដែល ចូលរួមដោយមេបញ្ជាការកងនាវាចរអ៊ីរ៉ង់ លោក  Hossein Khanzadi នៅក្នុងទីក្រុងកំពង់ផែ Bandar Abas នៅភាគខាងត្បូង ។

នាវាមុជទឹក Ghadir-Class  នេះត្រូវបានរៀបចំឡើង ដើម្បីធ្វើដំណើរនៅក្នុងរង្វង់ដែនទឹករាក់ៗ នៃ ឈូងសមុទ្រ សម្រាប់ការពារព្រំដែនសមុទ្ររបស់ប្រទេសអ៊ីរ៉ង់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)