ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ត្រាំ លប់ចោលកិច្ចប្រជុំជាមួយលោក ពូទីន នៅឯកិច្ចប្រជុំ G-20 ដោយសារវិបតិ្តនានាជាប់ទាក់ទងនឹងប្រទេសអ៊ុយក្រែន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលប់ចោលកិច្ចប្រជុំជាមួយ ប្រមុខ​វិមាន​ក្រឹមឡាំង​លោក វ្លាឌីមៀរ ពូទីន​ដែលបានគ្រោងសម្រាប់ថ្ងៃសៅរ៍ស្អែកនេះ នៅក្នុងទីក្រុង​ប៊ុយណូស៊ែ ក្នុងអំឡុងពេលកិច្ចប្រជុំG20។

លោក ត្រាំ បានសរសេរនៅក្នុងបណ្តាញសង្គម Switter របស់លោក​បន្ទាប់ពីការចាក​ចេញ​ពីរដ្ឋធានីអាហ្សង់ទីនថា នៅក្នុងទស្សនៈនៃការពិតដែលថា បណ្តានាវា និងកងយោធា​ទាំងនោះមិនបានវិលត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែន​ចេញពីប្រទេសរុស្ស៊ីវិញទេ វាអាចនឹង​ធ្វើ​ឱ្យប្រសើរសម្រាប់គ្រប់ភាគីទាំងអស់ ដែលបានជាប់ទាក់ទង​ក្នុងការលប់ចោលកិច្ចប្រជុំ​ដែលបានគ្រោងទុករបស់ខ្ញុំ​នៅក្នុងប្រទេសអាហ្សង់ទីន ជាមួយប្រធានាធិបតីលោក វ្លាឌីមៀរ ពូទីន​។ ឆាប់ៗនេះ ស្ថានការទាំងនេះគឺត្រូវបានគេដោះស្រាយ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )