ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិមានក្រឹមឡាំងបញ្ជាក់ពីកិច្ចប្រជុំ ពូទីន-ត្រាំ នៅថ្ងៃសៅរ៍ក្នុងប្រទេសអារហ្សង់ទីន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីទ្រី ប៉េស្កូវ បានបញ្ជាក់អះអាងពីថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin ) និងសមភាគីអាម៉េរិករបស់លោក គឺលោក ត្រាំ ( Donald Trump )នឹងជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអារហ្សង់ទីននៅថ្ងៃសៅរ៍ ។
លោក ប៉េស្កូវ បាននិយាយថា ប្រធានាធិបតីទាំងពីរនឹងមានកិច្ចប្រជុំមួយទល់នឹងមួយយ៉ាងខ្លីមួយ ហើយបន្ទាប់មកកិច្ចចរចារុស្ស៊ី-ស.រ.អា ដែលមានចំនួនអ្នកចូលរូមកាន់តែច្រើននឹងធ្វើឡើងហើយ កិច្ចប្រជុំនេះ អាចមានពេលប្រហែលមួយម៉ោង ។

លោក ប៉េស្កូវ បាននិយាយថា លោក ពូទីន និងលោក ត្រាំ នឹងធ្វើការពិភាក្សាគ្នានូវបញ្ហានានា ដែលមានជាប់ទាក់ទងដល់ទំនាក់ទំនងទ្វេភាគី , សន្តិសុខជាយុទ្ធសាស្ត្រ, ការកាត់បន្ថយគ្រឿងសព្វាវុធ នឹងជម្លោះថ្នាក់តំបន់ ។

អ្នកនាំពាក្យនោះបាននិយាយថា យើងមិនមានការព្រមព្រៀងគ្នាលើបញ្ហាទាំងអស់នេះទេ ព្រោះវាប្រហែលជាមិនអាចធ្វើទៅបានប៉ុន្តែយើងត្រូវតែធ្វើកិច្ចចរចាគ្នាព្រោះនេះ គឺស្ថិតនៅក្នុងផលប្រយោជន៍ដែលមិនគ្រាន់តែដល់ប្រទេសទាំងពីររបស់យើងប៉ុណ្ណោះទេ ថែមទាំងដល់ពិភពលោកទាំងមូល ។

លោក ត្រាំ បានគំរាមលុបចោលកិច្ចប្រជុំដែលបានគ្រោងទុកជាមួយលោក ពូទីន បន្ទាប់ពីកងកម្លាំង រុស្ស៊ីបានធ្វើការបាញ់នឹងរឹបអូសយកនាវាកងនាវាចរអ៊ុយក្រែន៣គ្រឿងនៅក្បែរច្រកសមុទ្រន Kerch លើបទចោទប្រកាន់រំលោភលើព្រំដែនរុស្ស៊ី កាលពីថ្ងៃអាទិត្យ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )