ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រុស្ស៊ីគ្រោងនឹងធ្វើការសម្របសម្រួលអំពីអាកាសធាតុដែលនឹងត្រូវបានគេ លើកឡើងនៅឯកិច្ចប្រជុំកំពូលG 20

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — អ្នកតំណាង G20 រុស្ស៊ី លោកស្រី Sherpa Svetlana Lukash បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីជឿជាក់ថា ខ្លួននឹងមានលទ្ធភាពក្នុងការឈានទៅដល់កិច្ចសម្របសម្រួលគ្នាមួយ​ស្តីអំពីបញ្ហាអាកាសធាតុ រវាងបណ្តាអ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលG20 នៅទីក្រុងប៊ុយណូស៊ែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី​០១ខែធ្នូខាងមុខនេះ។

លោកស្រី បានប្រាប់បណ្តាញទូរទស្សន៍ Rossiya24ថា វាជាការពិតណាស់ថា បញ្ហាអាកាសធាតុ នឹងត្រូវបានគេលើកយកពិភាក្សានៅឯកិច្ចប្រជុំកំពូលនេះ។ ទាំងនេះ​គឺប្រហែលជាបញ្ហាមួយ​ក្នុងចំណោមបញ្ហារសើបជាច្រើនទៀត ប៉ុន្តែយើងសង្ឃឹមថា ប្រភេទនៃការសម្របសម្រួលមួយចំនួន​នឹងត្រូវបានគេរកឃើញ។

តាមលោកស្រី Lukash បានឱ្យដឹងថា រុស្ស៊ីគឺបានអនុវត្តន៍នូវកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។​យើងបានចុះហត្ថលេខាលើវា យើងបាននឹង​កំពុងធ្វើ​ការងារនេះ ដើម្បីផ្តល់សច្ចាប័នវានៅឆ្នាំក្រោយនេះ ហើយយើងនឹងមិនរាថយ​ចំពោះគណៈកម្មាធិការបម្រែបម្រួល​អាកាសធាតុរបស់យើងនោះទេ។

លោកស្រីបានគូសបញ្ជាក់ផងដែរ ចំពោះសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងជា​ពហុភាគី​ ដោយរួមទាំងនៅក្នុងប្រភពធនធានហិរញ្ញវត្ថុចល័តផងដែរ ដើម្បីផ្តល់ជំនួយដល់​បណ្តា​ប្រទេសដែលងាយរងគ្រោះ ដែលនឹងត្រូវធ្វើដំបូងគេ​ ត្រូវបានប៉ះពាល់ទៅនឹងការបម្រែបម្រួល​អាកាសធាតុយ៉ាងធ្ងន់ធ្ងរនោះ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )