ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣”ឆ្នាំនេះនឹងធ្វើដំណើរទៅកាន់ខេត្តទាំង៦នៅក្នុងប្រទេសកម្ពុជា

ឆ្នាំ២០១៨ គឺជាឆ្នាំគម្រប់ខួបលើកទី៦០នៃចំណងការទូតរវាងកម្ពុជានិងចិន។ ដើម្បីជំរុញការផ្លាស់ប្ដូរលើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរវាងប្រទេសទាំងពីរឱ្យបានកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ក្រោមការឧបត្ថម្ភពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា-ចិន និងក្រុមហ៊ុនភាពយន្តចិនគ្រុប ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣” បានចាប់ផ្ដើមសារជាថ្មីម្ដងទៀត ដោយនាំមកនូវខ្សែរភាពយន្តចិន-ខ្មែរដ៏ឆ្នើមសរុបចំនួន៨រឿង ដែលរួមមាន “រឿងក្រុមនារីខ្យល់គួច”  ជាប្រភេទរឿងបាល់ទាត់បែបកំប្លែង “រឿង ប្រតិបត្តិការសមុទ្រក្រហម” ជាប្រភេទរឿងសង្គា្រមដោយមានឆាកប្រយុទ្ធគ្នាដើម្បីជម្លៀសជនជាតិចិន “រឿងខ្យល់បាតព្រែក”  ជាប្រភេទរឿងអប់រំក្នុងក្រុមគ្រួសារ…។ល។

យកមកដល់ក្បែរខ្លួនរបស់លោកអ្នក ដើម្បីឱ្យលោកអ្នកអាចទស្សនានូវខ្សែភាពយន្ដដ៏ល្អឆើតឆាយគ្រប់ឈុតគ្រប់ឆាកនៅមុខគេហដ្ឋានរបស់លោកអ្នកតែម្ដង។​ គួររម្លឹកថាព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើម” នេះ បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយក្រុមការងារចាក់បញ្ចាំងភាពយន្តដែលមកពីវិទ្យុមិត្តភាពកម្ពុជាចិន បានធ្វើដំណើរទៅកាន់១៤ខេត្តក្រុងរាជធានីនៃប្រទេសកម្ពុជា និងបានចូលទៅដល់ទីជនបទដាច់ស្រយាល សហគមន៍ សាលារៀន បន្ទាយយោធា និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ព្រមទាំងបានចាក់បញ្ចាំងនូវភាពយន្តចិន-ខ្មែរដ៏ឆ្នើមចំនួនជាង១០រឿង និងមានចំនួន២៤លើក ដែលមានប្រជាជនលើសពីបួនម៉ឺននាក់បានចូលរួមទស្សនា។

យើងសង្ឃឹមថាតាមរយៈភាពយន្តទាំងនេះ នឹងអាចធ្វើឱ្យលោកអ្នកកាន់តែស្រឡាញ់ និងចូលចិត្តមាតុភូមិខ្មែរដ៏ចំណាស់ និងដ៏ពិសិដ្ឋរបស់យើងមួយនេះ ហើយក៏អាចយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន ព្រមទាំងអាចជ្រួតជ្រាបអំពីមិត្តភាពរវាងប្រទេសកម្ពុជា និងចិន ដ៏សែនជ្រាលជ្រៅ និងមានប្រវត្តិយូរលង់ណាស់មកហើយផងដែរ។

ប្រភព៖ អគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន