ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រីគ្រោង នឹងចេញទៅបំពេញបេសកកម្មក្រៅប្រទេស យ៉ាងតិចបីដងទៀតរហូតដល់ចុងឆ្នាំ២០១៨

AKP កណ្តាល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –ជាមួយនឹងការបញ្ជាក់អំពីជោគជ័យនៃដំណើរបេសកកម្មលើឆាកអន្តរជាតិ នៅក្រៅប្រទេសនាពេលកន្លងមក ក្រោយពីការបង្កើតរាជដ្ឋាភិបាលអាណត្តិទី៦ហើយនោះ ប្រមុខរាជរដ្ឋាភិ​​បាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចនឹងចេញបេសម្ម​​ក្រៅប្រទេសយ៉ាងតិចបីដងទៀតរហូតដល់ចុងឆ្នាំ២០១៨។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ៦៧៨៥ នាក់ ដែល​ម​​​ក​​​​​​ពីរោងចក្រ សហគ្រាសចំនួន៤  នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១​ ខែតុលា ឆ្នាំ​២០១៨ នៅភូមិកណ្ដាល  ឃុំព្រែកអញ្ចាញ  ស្រុកមុខកំពូ ខេត្តកណ្ដាល សម្ដេចតេជោមានប្រសាសន៍ថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០១៨ សម្ដេ​​ច នឹងចេញបេសកកម្មក្រៅប្រទេសបន្តទៀតយ៉ាងតិចបីដង​គឺទីមួយ ទៅប្រជុំអាស៊ាន នៅប្រ​​ទេសសិង្ហបុរី ទីពីរ ទៅចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិ និងទស្សនកិច្ចផ្លូវការនៅប្រទេនេប៉ាល់ នៅចុងខែវិច្ឆិកាឆ្នាំ២០១៨នេះ និងទីបី បំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំមួចំនួន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នេះមិនទាន់គិតបញ្ចូល​បន្ថែមអាចមានទស្សនកិច្ច​នៅ​ប្រ​​ទេ​សខ្លះទៀត ដែលនេះជាកិច្ចការរបស់នាយករដ្ឋមន្ត្រីដែលត្រូវធ្វើនៅក្រៅប្រទេស ក្រៅពី​កិ​​ច្ច​ការក្នុងប្រទេស។

សម្ដេចថ្លែងបន្តថា យើងបានប្រឹងប្រែងកសាងប្រទេស ក្នុងពេលដែលពួ​​គេ (ក្រុមប្រឆាំង) មានរឿងតែបីប៉ុណ្ណោះដែលទៅប្រាប់បរទេសថា ទីមួយ កុំផ្ដល់ជំនួយមកម្ពុ​​ជា ទីពីរ កុំមកវិនិយោគនៅកម្ពុជា និងទីបី កុំទិញទំនិញពីកម្ពុជា ប៉ុន្តែតើពួកគេបង្ហិនបង្ហោច​ប្រ​ទេសកម្ពុជាដល់ណាហើយ បរទេសមិនមែនចេះតែជឿនោះទេ។ នៅលើពិភពលោក​បច្ចុ​ប្បន្ន​យន្ត​ការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិគេមានរបស់គេ ជាពិសេសបើទោះបីជាមាន​ការ​បំ​ពា​​ន ដោយប្រទេសខ្លះប្រកាសជាឯកតោភាគីនិយម ទៅលើការដាក់ពន្ធ ឬរារាំងនូវការនាំ​ចេ​ញ​​នាំចូលទំនិញពីប្រទេសនេះ ឬប្រទេសនោះ ក៏ប៉ុន្តែអង្គការពាណិជ្ជកម្មពិភពលោក នៅតែជា​អង្គ​ការដែលមានឥទ្ធិពលដោះស្រាយបញ្ហា និងប្រទេសជាច្រើនជាទូទៅគោរពវិធាននៃអង្គកា​​​ពាណិជ្ជកម្មពិភពលោក មានទៅមានមក មានភាពអនុគ្រោះ និងមានភាពមិនអនុគ្រោះតាមលក្ខណ្ឌនៃកត្តាសេដ្ឋកិច្ច និងនយោបាយ សម្រាប់ប្រទេសនីមួយៗ៕

ដោយ ជឹម ណារី