ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ កម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឆ្ពោះទៅកាន់សង្គមពុទ្ធិ និងវិបុលភាព

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានគូសបញ្ជា​​ក់ថា ព្រះរាជាណាចក្រកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបណ្ដុះបណ្ដាលធនធា​​មនុស្ស ឆ្ពោះទៅកាន់សង្គមពុទ្ធិ និងវិបុលភាព ដែលប្រជាពលរដ្ឋមានចំណេះដឹង មានវប្បម៌​​ជ្រៅជ្រះ មានផលិតភាព និងមានភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបយ៉ាងសមស្រប និងទាន់ពេវេលា ទៅនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស ដែលមាប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ ចំណូលខ្ពស់នាឆ្នាំ​​២០៥០។

ក្នុងសារលិខិតបើកបវេសនកាល ឆ្នាំសិក្សា ២០១៨ ២០១៩ ថ្ងៃព្រហស្បតិ៍ ៨រោច ខែស្សុ​​ជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចតេជោបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់គឺ៖ ទី១ ក្រសួអប់រំយុវជន និងកីឡា និងស្ថា​​ប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញគោលនយោបាយ ក្របខណ្ឌច្បាប់ បទដ្ឋាន និងយន្តការចាំបាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងធានាបាននូវ លទ្ធភាពទទួលបា​​ការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន សម្រាប់សិស្សានុសិស្សគ្រប់រូប និស្របតាមបរិកាណ៍ថ្មីនៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទី២ គ្រឹះស្ថានសិក្សាគ្រប់រូបភា​​ព រួមទាំងទីវត្តអារាម ត្រូវធានាលទ្ធភាពក្នុងការផ្ដល់ការអប់រំពេញលេញ និងមានគុណភាព ដោយត្រូវបង្កើនការផ្សព្វផ្សាយ និងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន រៀបចំនិងជួសជុលន្ទប់រៀន សង្ហារិម តុ កៅអី ក្ដារខៀន ទ្វារ បង្អួច បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និងបរិក្ខានានា ដើម្បីធានាថា សាលារៀនមានបរិស្ថានសិក្សាស្អាត​អនាម័យប្រកបដោយនិរន្តរភាព និងផាសុកភាព។ សាលារៀនត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាព ក្នុងករណីមានប្រធានស័ក្ដិ ដូចជាអាកាសធាតុក្ដៅហួតហែង ទឹកជំនន់ ខ្យល់កន្ទ្រាក់ ។ល។ សាលារៀនទាំងអស់ត្រូវធានា​​​រយៈពេលនៃការរៀន និងបង្រៀនបានពេញលេញ ស្របតាមកម្មវិធីសិក្សាដែលបានកំត់។ ចំពោះសាលារៀនដែលមានអនុវត្តន៍កម្មវិធីនានា ត្រូវខិតខំបង្កើនប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធក្នុងការអនុវត្ត ដូចជាការផ្ដល់អាហារូបករណ៍ដល់សិស្សជួបការលំបាក ការផ្ដល់អហារពេព្រឹកឬថ្ងៃត្រង់។ល។ ទី៣ លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀត ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងបច្ចេកវិទ្យាព័ត៌មាន ភាសាបរទេ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សបន្តទៀត។ ទី៤ ក្មួយៗជាសិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឱ្យខ្ជាប់ខ្ជួន ព្រមទាំងចូលគ្រប់សកម្មភានានា ដើម្បីគាំទ្រដំណើរការអភិវឌ្ឍន៍សាលារៀន និងសង្គមជាតិរបស់យើង។ ជាងនេះទៀត ក្មួ​​ៗសិស្សានុសិស្សទាំងអស់ត្រូវចងចាំថា បើយើងស្រឡាញ់ខ្លួនយើង ស្រឡាញ់ឪពុកម្ដាយ និងស្រឡាញ់អនាគតរុងរឿង ក្មួយៗត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗ និអំពើអសកម្មនានា។ ទី៥មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ត្រូវរួមចំណែកឱ្យបានខ្លាំងក្លាថែមទៀត ប្រកបដោយនិរន្តភាព ក្នុងការជួយអប់រំកូនចៅ ទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌។ ទី៦ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រផ្សេងៗទៀតតាមគ្រប់លទ្ធភាព ព្រមទាំងជំរុញសិស្ស និងយុវជនដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់សិ​ស្ស និងយុវជន ដែលមានពិការភាពឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។ ទី៧ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមាន វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី ព្រឹត្តិបត្រព័ត៌មាន រ​​ស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយនិងបញ្ជ្រាបឱ្យបានកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំ ព្រមទាំងអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលសិស្ស ឱ្យនាំកូនដល់អាយុមក​​ចុះឈ្មោះចូលរៀនបានគ្រប់ៗគ្នា។ ទី៨ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើកិច្ចសហការនិងពង្រឹងភាពជាដៃគូកាន់តែខ្លាំងថែមទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រ​ដល់​ក​ម្ម​​វិធី​អប់រំនានា ជាពិសេសនៅកន្លែងដែលសេវាអប់រំពិបាកទៅដល់ ឬក្រុមសិស្សជួបការលំ​បា​ក​។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា ក្នុងយុគសម័យ សេដ្ឋកិច្ចពុទ្ធិ និងបច្ចេវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ននិងអនាគត ធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើទូលំទូលាយ មានភាពច្នៃប្រឌិតខ្ពស់ និងមានជំនាញច្បាស់លាស់ កាន់តែមានសារៈសំខាន់ ក្នុងការបង្កើនឧត្ដមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូប្រឹងរស់ ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពរបស់ប្រទេស

ដោយ ជឹម ណារី