ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាល​អះអាងថា ប្រាក់ចំណូលប្រជាពលរដ្ឋក្នុងម្នាក់ នឹងកើនដល់ ១៧០៦ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩

AKP កណ្ដាល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា ក្នុងខណៈដែលកំណើនសេដ្ឋកិច្ចឆ្នាំនេះបានកើនឡើងរហូតដល់ ដល់,ភាគរយនោះ នឹងធ្វើឱ្យប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាម្នាក់ក្នុងឆ្នាំ២០១៩  នឹងកើនដល់ ១៧០៦ ដុល្លារអាម៉េរិក ដែលឆ្នាំ២០១៨នេះមានត្រឹមតែ ១៥៥៦ ដុល្លារអាម៉េរិក តែប៉ណ្ណោះ ហើយរំពឹងថានៅមុនបញ្ចប់អាណត្តិទី៦ ប្រជាជនកម្ពុជាក៏នឹងមានប្រាក់ចំណូល ក្នុងមនុ​ស្សម្នាក់លើសពី ២០០០ ដុល្លារអាម៉េរិកផងដែរ

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ៦៧៨៥ នាក់ ដែល​ម​​​ក​​​​​​ពីរោងចក្រ សហគ្រាសចំនួន ៤  នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២​៥​​២ ត្រូវ​នឹង​ថ្ងៃ​ទី​ ៣១​ ខែតុលា ឆ្នាំ​២០១៨ នៅភូមិកណ្ដាល  ឃុំព្រែកអញ្ចាញ  ស្រុក​មុខ​កំពូ​ល​ ខេត្តកណ្ដាល សម្ដេចតេជោមានប្រសាសន៍ថា ដំណើរសេដ្ឋកិច្ចរបស់យើង​ត្រូវបន្តទៅមុខ​ដោ​យគ្មានឈប់ឈរ ហើយម្យ៉ាងទៀតយើងធ្វើពហុវិស័យ ទាំងកសិកម្ម ទាំងឧស្សាហកម្ម ទាំ​ង​សេវា។ ឆ្នាំនេះសង្ឃឹមថាវិស័យទេសចរណ៍ នឹងកើនដល់ប្រមាណ ៦លាននាក់ ដែលនឹង​ផ្ដ​ល់​​នូវប្រាក់ចំណូល និងការងារធ្វើយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋរបស់យើង។

ដើម្បីជំរុញ​ការ​អនុ​វត្តគោលនយោបាយឧស្សាហកម្មឱ្យមានប្រសិទ្ធភាព សម្តេចតេជោ នាយករដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុដាកតាម ដានអនុវត្តន៍ឱ្យបាន ហ្មត់ចត់ដូចជា ត្រូវ​អ​នុវត្ត​ន៍បើកប្រាក់ខែ អប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៨ គឺ ១៧០ដុល្លារ បើក្រុមហ៊ុនផ្តល់​ជូន​កម្ម​ករលើសនេះគឺរិតតែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ទៅ គឺប្រាក់ខែអប្បបរិមាកម្មករគឺ ១​៨​២ ដុល្លារសហរដ្ឋអាមេរិក។ ត្រូវអនុវត្តន៍ការចុះពិនិត្យ នៅតាមមន្ទីពេទ្យរដ្ឋ ចំពោះ​ការ​ពិនិ​ត្យ​សុខ​ភាពនិងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនីក្រុម​ប្រឹក្សា​ភូ​មិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវ ធ្វើ​ឱ្យបានហ្មត់ចត់។

ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះ សម្រាលកូនគឺនឹងទទួលបាន ពេល​វេលា​ឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០ភាគរយ (៥០ភាគរយ ដោយ​ក្រុម​ហ៊ុន និង៧០ភាគរយដោយបេឡាជាតិសន្តិសុខសង្គម) ក្រសួងពាក់ព័ន្ធត្រូវតាម ដានការងារឱ្យ​បាន​ដិតដល់ចំពោះការ អនុវត្តសកម្មភាពនេះ។ ត្រូវអនុវត្តន៍ចំពោះកម្មការិនី សម្រាល​បាន​កូន​(១)គឺទទួលថវិកា ៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបាន​កូន​ភ្លោះ​(២) គឺទទួលបាន ថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន​២​​សែនរៀលហើយ បូកប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលទៀតពី សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹ​ទ្ធបណ្ឌិត។ ត្រូវអនុវត្តន៍ចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ត​ទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០ភាគរយ។ អ​នុ​វត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករ ដែល​នៅ ឆ្ងា​យហើយមិនទាន់មាន បណ្ដាញទៅដល់ ឱ្យបានគ្រប់គ្រាន់ និងអំពាវនាវដល់ម្ចាស់ផ្ទះជួល​កុំ​ដំឡើងថ្លៃហួសហេតុ ក្នុងខណៈដែលប្រាក់ឈ្នួរបស់កម្មករត្រូវបានដំឡើងក្នុង ឆ្នាំ២០១៩នោះ។

អនុវត្តន៍ប្រាក់សោធននិវត្តន៍ចាប់ពីឆ្នាំ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត) ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨) ត្រូវត្រៀមរៀបចំឱ្យ​ហើយដើម្បី ឱ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។ អនុវត្តចូលរួមបន្តយកចិត្តទុ​​​​​​ដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវ លក្ខខណ្ឌការងារល្អប្រសើរ។ ក្រសួងការងារត្រូវចុះអនុវត្តន៍តាមដានភ្លាមៗឱ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេល ដែលម្ចាស់រោងចក្ររត់ចោល ដែលមកដលពេល​នេះរា​ជរដ្ឋា​ភិ​បា​លបានបុរេប្រទានប្រាក់ចំនួនជាង២២លានដុល្លារអាម៉េរិក រួចហើយសម្រាប់ដោះស្រាយ​ជូន​កម្មករ ដែលថៅកែរត់ចោលរោងចក្រ​

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យ បង្កើនការយកចិត្តទុកដាក់ ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មករ ក្នុងពេលធ្វើដំណើរតាម រថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ៕

ដោយ ជឹម ណារី